សហព័ន្ធ​កីឡា​ទាញ​ព្រ័ត្រ​កម្ពុជា​ ប្រកាស​រៀប​ចំជើង​ឯកថ្នាក់​ជាតិ​លើក​ទី២​ នាដើម​ខែក្រោយ | BayKdang សហព័ន្ធ​កីឡា​ទាញ​ព្រ័ត្រ​កម្ពុជា​ ប្រកាស​រៀប​ចំជើង​ឯកថ្នាក់​ជាតិ​លើក​ទី២​ នាដើម​ខែក្រោយ | BayKdang

សហព័ន្ធ​កីឡា​ទាញ​ព្រ័ត្រ​កម្ពុជា​ ប្រកាស​រៀប​ចំជើង​ឯកថ្នាក់​ជាតិ​លើក​ទី២​ នាដើម​ខែក្រោយ

ភ្នំពេញ៖ ឱកាសប្រកួតប្រជែងលើប្រភេទកីឡាប្រពៃណីខ្មែរ គឺកីឡាទាញព្រ័ត្រ បានចូលមកដល់ទៀតហើយ ក្រោយសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានប្រកាសរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ ដែលគ្រោងរៀបចំលើទីលានកោះពេជ្រ នាថ្ងៃទី០៤-០៦ ខែកក្កដាខាងមុខ ។

យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធ វិញ្ញាសាត្រូវបានកំណត់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ គឺមាន ២ រួមមានវិញ្ញាសាបុរសប្រភេទទម្ងន់ ៦០០គីឡូក្រាម និងវិញ្ញាសានារីទម្ងន់ ៥០០គីឡូក្រាម ។ រីឯលក្ខខណ្ឌចូលរួម កីឡាករ-កីឡាការិនីទាំងអស់ ត្រូវមានសញ្ជាតិខ្មែរ ពិសេសសមាគម ឬក្លឹបជាសមាជិកសហព័ន្ធ និងជាក្រុមលេខ១-លេខ៣ ក្នុងការប្រកួតពានរង្វាន់ភូមិភាគ និងក្រុមជើងឯកឆ្នាំ២០១៧ ។

ដោយហេតុនេះ សហព័ន្ធបានអំពាវនាវដល់សមាគម និងក្លឹបរួសរាន់មកចុះឈ្មោះ គ្រាដែលការទទួលពាក្យ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០២ ខែកក្កដាខាងមុខ នៅទីស្នាក់ការសហព័ន្ធ ស្ថិតក្នុងទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ប៉ុន្ដែមុនឈានដល់ថ្ងៃប្រកួតផ្លូវការ សហព័ន្ធក៏នឹងបើកវគ្គ “អាជ្ញាកណ្ដាលថ្នាក់ជាតិ” ដើម្បីធានាបានក្នុងការអនុវត្តក្នុងការប្រកួតប្រកបដោយតម្លាភាព និងត្រឹមត្រូវផងដែរ ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77