តើរថយន្តប្រភេទណា ដែលលោក Bill Gates ទិញមុនគេ បន្ទាប់ពីជោគជ័យ​ពី​ជំនួញ Microsoft? | BayKdang តើរថយន្តប្រភេទណា ដែលលោក Bill Gates ទិញមុនគេ បន្ទាប់ពីជោគជ័យ​ពី​ជំនួញ Microsoft? | BayKdang

តើរថយន្តប្រភេទណា ដែលលោក Bill Gates ទិញមុនគេ បន្ទាប់ពីជោគជ័យ​ពី​ជំនួញ Microsoft?

ជាមួយ​ទ្រព្យសម្បត្តិ​ជាង ៩១ ប៊ីលាន​ដុល្លារ​ សេដ្ឋី Bill Gates សឹង​តែ​អាច​ចំណាយ​លើ​អ្វី​​គ្រប់​យ៉ាង​ដែលលោក​​ប៉ង​ចង់​បាន​។ Bill Gates និង​ដៃគូ​ Paul Allen បាន​ចាប់ផ្ដើម​បើកក្រុមហ៊ុន​ Microsoft ក្នុង​ឆ្នាំ​ ១៩៧៥។ ត្រឹម​ ៣ ឆ្នាំ​ក្រុមហ៊ុនរក​ប្រាក់ចំណេញ​បានជាង​​ ១ លាន ដុល្លារ​។

ឆ្នាំ ១៩៨៧ ក្នុង​វ័យ​ ៣១ឆ្នាំ​ លោក​បាន​ក្លាយ​ជា​សេដ្ឋី​វ័យក្មេង​ជាងគេ​ និងកាន់កាប់​តំណែង​អ្នកមានផុត​លេខ​ជា​ច្រើន​ទសវត្សរ៍​។

ត្រលប់​ទៅ​ឆ្នាំ​ ១៩៧៩ ពេល​ Bill Gates បាន​ចំណូល​​យ៉ាងក្រាស់ក្រែល​ពី​​ជំនួញ​ Microsoft លោក​បាន​ទិញ​រថយន្ត​ទំនើប​ម៉ូដែល​ Porsche 911។ សេដ្ឋី​ប្រាក់ពាន់​លាន​​ក្នុង​ដៃ​បាន​ប្រាប់​លោក​ David Rubenstein ក្នុង​បទសម្ភាសន៍​ឲ្យ Bloomberg ឆ្នាំ ២០១៦ ថា ជួនកាល​ពេលលោក​ចង់​គិត​អី​ពេលយប់ជ្រៅ លោក​ចេញ​ទៅក្រៅ​ រួច​បើកបរ​ក្នុង​ល្បឿន​កប់​។

លោក​ធ្លាប់​ទទួល​បាន​សំបុត្រ​ផាក​ពិន័យ​ ៣ លើក​សម្រាប់បទ​ល្មើស​ទាក់ទង​ល្បឿន​បើកបរ ក្នុង​នោះ​មាន​ពីរ​លើក​ផាកពិន័យ​ដោយ​មន្រ្តី​តែមួយ។ ក្រោយ​មក​ដល់​ក្រុង​ Seattle លោក​បាន​បន្ថែម​រថយន្ត​ទំនើប​បី​រួមមាន​ Porsche 930 Turbo, Jaguar XJ6 និង​ Ferrari៕

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77