លោក ដូណាល់ ត្រាំ កោតសរសើរ​លោក គីម ជុងអ៊ុន ថា​ជាបុរស​ខ្លាំង ឆ្លាត កំប្លែង និងជាអ្នកចរចា​ដ៏អស្ចារ្យ​ម្នាក់ | BayKdang លោក ដូណាល់ ត្រាំ កោតសរសើរ​លោក គីម ជុងអ៊ុន ថា​ជាបុរស​ខ្លាំង ឆ្លាត កំប្លែង និងជាអ្នកចរចា​ដ៏អស្ចារ្យ​ម្នាក់ | BayKdang

លោក ដូណាល់ ត្រាំ កោតសរសើរ​លោក គីម ជុងអ៊ុន ថា​ជាបុរស​ខ្លាំង ឆ្លាត កំប្លែង និងជាអ្នកចរចា​ដ៏អស្ចារ្យ​ម្នាក់

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានសរសើរ​លោក គីម ជុងអ៊ុន​ ថាជាបុរសខ្លាំង ឆ្លាត និងជាអ្នកចរចាដ៏អស្ចារ្យ​ម្នាក់។ ប៉ុន្តែ​ព្រមពេល​ជាមួយ លោកក៏​បានអួតផងដែរថា វោហាស័ព្ទរបស់លោក​វាយប្រហារ​លើលោក គីម បាន​ដំណើរការ​យ៉ាងរលូន រហូតដល់មានជំនួប​កំពូល​ ត្រាំ-គីម។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Fox News នៅព្រឹកថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ ធ្វើការកត់​សម្គាល់បែប​នេះ នៅក្នុងបទ​សម្ភាសន៍ជាមួយ​ពិធីករ​ទូរទស្សន៍ Fox News របស់​លោក សៀន ណាន់នីធី (Sean Hannity) ក្រោយបញ្ចប់ជំនួបកំពូល​ជាមួយលោក គីម ក្នុងប្រទេសសិង្ហបុរី​កាលពី​ថ្ងៃអង្គារ។ ថ្លែងនា​ឱកាស​នោះ លោក ត្រាំ បាន​លើក ឡើង​យ៉ាងដូច្នេះថា «គាត់ (លោក គីម ជុងអ៊ុន) គឺជាបុគ្គល​ល្អម្នាក់ កំប្លែង ហើយលោក​ពិតជាមានភាព​វៃឆ្លាត​ណាស់។ លោកគឺជាអ្នក​ចរចា​ដ៏អស្ចារ្យ និងេះជាមនុស្សប្រកប​ដោយ​យុទ្ធសាស្រ្ត»។

គួររំលឹកថា កាលពីចុង​ឆ្នាំ២០១៧ លោក ត្រាំ ធ្លាប់បានហៅ​លោក គីម ជុងអ៊ុន ថាជា «បុរសគ្រាប់​រ៉ុក្កែត» ហើយថែមទាំង​ព្រមានទៀត​ថា​ លោក គីម នឹងបានភ្លក្សរសជាតិ​ភ្លើងដ៏ក្តៅមិន​ធ្លាប់មាន បើសិនជាហ៊ានបង្ករឿងជាមួយ​សហរដ្ឋអាមេរិក ដោយអាវុធ​នុយក្លេអ៊ែរ។ មួយវិញ​ទៀត តាមរយៈវោហាស័ព្ទ​នេះ​ហើយ ដែលលោក ត្រាំ ខ្លួនឯងបាន​អួតថា ដំណើរការ​ទៅបានយ៉ាងល្អ​រហូតដល់ទាញលោក គីម ឱ្យចូល​អង្គុយ​ចរចា ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77