Real ​Madrid​ តែង​តាំង​លោក ​Lopetegui​ ជា​គ្រូ​បង្វឹក​ថ្មី ​ក្រោម​កិច្ច​​សន្យា​រយៈពេល​ ៣ឆ្នាំ | BayKdang Real ​Madrid​ តែង​តាំង​លោក ​Lopetegui​ ជា​គ្រូ​បង្វឹក​ថ្មី ​ក្រោម​កិច្ច​​សន្យា​រយៈពេល​ ៣ឆ្នាំ | BayKdang

Real ​Madrid​ តែង​តាំង​លោក ​Lopetegui​ ជា​គ្រូ​បង្វឹក​ថ្មី ​ក្រោម​កិច្ច​​សន្យា​រយៈពេល​ ៣ឆ្នាំ

(ម៉ាឌ្រីដ)៖ ក្រុមជើងឯកអឺរ៉ុប Real Madrid បានប្រកាសពីការតែងតាំងលោក Julen Lopetegui ជាគ្រូបង្វឹកថ្មីរបស់ ពួកគេ ដើម្បីជំនួសកៅអីគ្រូបង្វឹក Zinedine Zidane ដែលបានចុះចេញពីតំណែងកាលពីចុងខែឧសភា ឆ្នាំ២០១៨។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះថា គ្រូបង្វឹកថ្មីសញ្ជាតិអេស្ប៉ាញ Lopetegui បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៣ឆ្នាំនៅកីឡដ្ឋាន Santiago Bernabeu ជាជាអតីតធ្លាប់ដឹកនាំ FC Porto របស់ព័រទុយហ្គាល់បាន២ឆ្នាំ មុនពេលចូលដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញកាលពីខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ។

បុរសវ័យ ៥១ឆ្នាំ Lopetegui នឹងចូលកាន់តំណែងជាគ្រូបង្វឹកថ្មីនៅ Real Madrid ជាផ្លូវការ ក្រោយបញ្ចប់យុទ្ធនាការ World Cup 2018 នៅប្រទេសរុស្ស៊ី ដែលនឹងចាប់ផ្តើមប្រកួតស្អែកនេះតទៅ។ Lopetegui ជាអតីតអ្នកចាំទី និងធ្លាប់ជាកីឡាកររបស់ក្លឹប Real Madrid ផងដែរ ដោយបានចូលលេងបានចំនួន ១០៧ប្រកួតថែមទៀតផង។

លោក Lopetegui បានវិវត្តន៍ខ្លួនក្លាយជាគ្រូបង្វឹកចាប់តាំងពីឆ្នាំ២០០៣ ដោយធ្វើជាគ្រូជំនួយរបស់ក្រុមជម្រើសជាតិ U-17 អេស្ប៉ាញ មុនពេលចូលដឹកនាំ U-19 U-20 និង U-21 មុនពេលផ្លាស់ទៅដឹកនាំ FC Porto៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77