រូប​ភាព​ផ្អែម​ល្ហែម​របស់ ​គង់ ​ច័ន្ទស្រីមុំ ​ជាមួយ​ស្វាមី​ ខណៈ​ថ្ងៃសម្រាល​កូន​ ​កាន់​តែខិត​ជិត​មក​​ដល់​ | BayKdang រូប​ភាព​ផ្អែម​ល្ហែម​របស់ ​គង់ ​ច័ន្ទស្រីមុំ ​ជាមួយ​ស្វាមី​ ខណៈ​ថ្ងៃសម្រាល​កូន​ ​កាន់​តែខិត​ជិត​មក​​ដល់​ | BayKdang

រូប​ភាព​ផ្អែម​ល្ហែម​របស់ ​គង់ ​ច័ន្ទស្រីមុំ ​ជាមួយ​ស្វាមី​ ខណៈ​ថ្ងៃសម្រាល​កូន​ ​កាន់​តែខិត​ជិត​មក​​ដល់​

(ភ្នំពេញ)៖ តារាសម្តែងស្រីរូបស្រស់ សាច់សខ្ចីដូចបណ្តូរចេក និងមានរូបសម្រស់មិនចាញ់ក្រមុំ ទោះខ្លួនមានទម្ងន់ គឺអ្នកនាង គង់ ច័ន្ទស្រីមុំ ខណៈជានិច្ចកាល ទោះបីជាមានផ្ទៃពោះ ប៉ុន្តែនាងបានតុបតែងខ្លួន យ៉ាងស្រស់សោភា ប្រៀបបាននឹងមនុស្សខ្លួនមួយ ទៅចូលរួមកម្មវិធីតូចធំនានា។ ក្រៅពីនេះ ពីមួយថ្ងៃទៅមួយថ្ងៃ នាងតែងតែធ្វើឲ្យទស្សនិកជន លួចច្រណែនជាមួយនឹងការបង្ហាញរូបភាពដ៏ទាក់ទាញ ដោយភ្ជាប់នឹងសារផ្អែមល្ហែមជាច្រើន ចែកជូនទស្សនិកជន បានជ្រាបពីជីវិតគ្រួសាររបស់ខ្លួន តាមរយៈបណ្តាញសង្គម។

ទន្ទឹមនឹងគ្នានេះ គង់ ច័ន្ទស្រីមុំ បានបង្ហោះរូបភាពមួយសន្លឹក បញ្ចេញពីសាច់សខ្ចី ស្បែកភ្លឺរលោង និងដងខ្លួនខណៈកំពុងពរពោះកូនទី១ កៀកកើយជាមួយនឹងស្វាមី ឃើញហើយសឹងតែធ្វើឲ្យមិត្តនារីមួយចំនួន អៀនជំនួស ខណៈខ្លះទៀតក៏លួចច្រណែន ពីចំណងស្នេហ៍របស់នាង នឹងស្វាមីទៀតផង។

យ៉ាងណាមិញ ភ្ជាប់ជាមួយនឹងរូបភាពសិចស៊ី បញ្ចេញរាងពេលមានផ្ទៃពោះ ថតរូបស្វិតៗជាមួយស្វាមី គង់ ច័ន្ទស្រីមុំ បានបង្ហោះនៅលើបណ្តាញសង្គម Instagram ថា « ថ្ងៃល្អជិតមកដល់ ពេលវេលាល្អៗក៏ចេះតែកើនឡើង អរគុណប្តី ដែលកំដរអូនញាំរហូតដល់ភ្លេច ថែរាងខ្លួនឯង គាតថា: កុំខ្វល់ចាំសម្រកជាមួយគ្នាវិញ សប្បាយជាង»។

ជាមួយនឹងសារ ភ្ជាប់ជាមួយនឹងរូបភាពផ្អែមល្ហែម ដូចទឹកឃ្មុំខាងលើនេះ ទស្សនិកជនភាគច្រើន បានបញ្ចេញមតិផ្ទាល់ខ្លួនថា គង់ ច័ន្ទស្រីមុំ កំពុងស្ថិតក្នុងចំណោមតារា ដែលមានជោគជ័យ ទាំងមុខជំនួញ និងរឿងរ៉ាវគ្រួសារ បន្ទាប់ពីអ្នកនាង គង់ សុជាតិ ដែលជាភរិយាលោក វិបុល និងលោក ជា សុវណ្ណរិទ្ធ។ ដោយឡែក ចាប់តាំងពីសាងស្នេហ៍ជាមួយគង់ ច័ន្ទស្រីមុំ មកលោក គឹម សីហា ត្រូវបានគេសង្កេតឃើញថា លោកបានធ្វើជាប្តីដ៏ល្អបំផុតសម្រាប់ភរិយា ទាំងការថ្នាក់ថ្នមចិត្ត និងកាយ សូម្បីតែការងារផ្ទះបាយ ក៏លោកធ្វើជូនប្រពន្ធដែរ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77