ញាក់សាច់! ឃើញចេញមកភ័យៗ តែពេលច្រៀងទើបចង់បះសក់ | BayKdang ញាក់សាច់! ឃើញចេញមកភ័យៗ តែពេលច្រៀងទើបចង់បះសក់ | BayKdang

ញាក់សាច់! ឃើញចេញមកភ័យៗ តែពេលច្រៀងទើបចង់បះសក់

(អាមេរិក)៖ ការបង្ហាញសមត្ថភាពរបស់បេក្ខភាព ក្នុងការចាក់ផ្សាយសប្ដាហ៍ថ្មីៗ នៃកម្មវិធី « America’s Got Talent» នៅតែបន្តធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ ជាមួយនឹងទេពកោសល្យប្លែកៗ ជាច្រើន។ ជាក់ស្ដែង ថ្មីៗនេះ គេបានរកឃើញបេក្ខភាពម្នាក់ទៀតហើយ ដែលទទួលបានប៊ូតុងមាស ពីគណៈកម្មការ គឺក្មេងស្រី Courtney Hadwin ដែលបានបញ្ចេញសមត្ថភាព ស្រែកច្រៀង រហូតធ្វើឲ្យអ្នកទស្សនា និងគណៈកម្មការ នៅទីនោះមានអារម្មណ៍ ភ្ញាក់ផ្អើលជាខ្លាំង។

មុនពេលបកស្រាយចម្រៀង បេក្ខភាព Courtney Hadwin ហាក់បង្ហាញខ្លួនជាមួយនឹងភាពភ័យខ្លាច និងគ្មានទំនុកចិត្តថា នឹងអាចជាប់ទៅកាន់វគ្គបន្ត នោះទេ។ ប៉ុន្តែក្រោយមក ក្មេងស្រីវ័យ១៣ ឆ្នាំរូបនេះ ស្រាប់តែបញ្ចេញកាយវិការប្លែកៗ ស្របតាមចង្វាក់ភ្លេង ដែលធ្វើឲ្យទស្សនិកជន មានចម្ងល់។ តែមួយសន្ទុះក្រោយ នាងបង្ហើរសំនៀងបែបចង្វាក់រ៉ុក ជាមួយនឹងសំឡេងស្រែកដ៏អស្ចារ្យ ស្ដាប់ហើយមានអារម្មណ៍ពុះកញ្ច្រោល តែម្ដង។

យ៉ាងណាមិញ ការបញ្ចេញសមត្ថភាព ត្រូវបានបញ្ចប់ទៅដោយរលូន ខណៈអ្នកទស្សនានៅទីនោះ នាំគ្នាឈរទះដៃអបអរសាទរ ហើយគណៈកម្មការសរសើរ មិនដាច់ពីមាត់ រហូតធ្វើឲ្យលោក Howie Mandel សម្រេចចិត្តទះប៊ូតុងមាស ដើម្បីឲ្យនាងឆ្លងទៅកាន់វគ្គ Live Show៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77