អេ​ស្ប៉ាញ​ បង្ហាញពី​ចំនុចខ្លាំងរបស់ខ្លួន មុន​​ប៉ះ​ Ronaldo និង​ព័រ​ទុយ​ហ្គាល់ រាត្រីនេះ | BayKdang អេ​ស្ប៉ាញ​ បង្ហាញពី​ចំនុចខ្លាំងរបស់ខ្លួន មុន​​ប៉ះ​ Ronaldo និង​ព័រ​ទុយ​ហ្គាល់ រាត្រីនេះ | BayKdang

អេ​ស្ប៉ាញ​ បង្ហាញពី​ចំនុចខ្លាំងរបស់ខ្លួន មុន​​ប៉ះ​ Ronaldo និង​ព័រ​ទុយ​ហ្គាល់ រាត្រីនេះ

ខ្សែ​ការ​ពារ​អន្តរ​ជាតិ​​អេ​ស្ប៉ាញ Sergio Ramos និង​គ្រូបង្វឹក​ថ្មី​លោក Fernando Hierro បាន​​បង្ហាញពី​សាម​គ្គី​ភាព ខណៈ​ដែល​ពួក​គេ​សម្លឹង​​ឆ្ពោះ​ទៅកាន់ការប្រកួត​បើកឆាកនៃ​យុទ្ធ​នា​ការ World Cup នៅ​រាត្រី​នេះ ជាមួយ​នឹង​ក្រុម​ម្ចាស់​ជើង​ឯក​ប្រចាំ​ទ្វីប​អឺ​រ៉ុប ព័រ​ទុយ​ហ្គាល់ របស់​ខ្សែ​​ប្រយុទ្ធ Cristiano Ronaldo ក្រោយពី​​ជួប​រយៈ​ពេល​ដ៏​ចម្រូង​ចម្រាស់​រយៈ​ពេល​៤៨​ម៉ោង​។

លោក Hierro និង Ramos បាន​​ថត​រូប​ជាមួយ​គ្នា​នេះ ក្នុង​ទឹក​មុខ​ពោរ​ពេញ​ដោយស្នាម​ញញឹម​ទៅកាន់​កាមេ​រ៉ា ក្នុង​សន្នី​សីទ​សារ​ព័ត៌​មានមួយ នៅ​​ក្នុង​កីឡដ្ឋាន Fisht Olympic ក្នុង​ទីក្រុង​សូ​ជី នៅមុន​ពេល​ការ​ប្រកួត​ក្នុង​ពូល B រវាង​ក្រុម​ដែល​ជា​ប្រទេស​ជិត​ខាង​ទាំង​២​។

ក្នុង​​ពេល​ធ្វើ​ដំណើរ​ទៅកាន់​យុទ្ធ​នា​ការ World Cup នេះ ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ ត្រូវ​បាន​ចាត់​ទុក​ថា ជា​​បេក្ខ​ភាពមួយ​ក្នុង​ចំណោម​បេក្ខ​ភាព​ឈាន​មុខ​គេក្នុង​ការ​លើកពាន​​ពិភព​លោក​មួយ​នេះ ក្នុង​ប្រទេស​​រុស្ស៊ី ក្រោយពី​មិន​ស្គាល់​ចាញ់​សោះ​រយៈពេល​២​ឆ្នាំ​ក្រោម​ការដឹក​នាំ​របស់​លោក Julen Lopetegui​។

ប៉ុន្តែ​ការ​សម្រេច​ចិត្ត​​ដ៏​មិន​នឹកស្មាន​ដល់​កាល​ពី​ថ្ងៃ​ពុធ​ពីសំណាក់​សហ​ព័ន្ធកីឡា​បាល់​ទាត់​អេ​ស្ប៉ាញ ក្នុង​ការ​បណ្តេញ​លោក Lopetegui ចេញ​ពី​តំណែង ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ប្រកាស​ថា រូប​គេ​នឹង​ចូល​កាន់​តំណែង​នៅ​ក្លិប Real Madrid បន្ទាប់​ពី​យុទ្ធ​នា​ការ World Cup បាន​ផ្តល់​ការ​គំ​រាម​ដល់​ឱកាស​របស់​ពួក​គេ​។

ភ្លាម​ៗ​បន្ទាប់​ពី​នោះ លោក Hierro ដែល​ជា​អតីត​ខ្សែ​ការ​ពារ​ដ៏ឆ្នើម​របស់ Real និង​របស់​ក្រុម​ជម្រើស​ជាតិអេ​ស្ប៉ាញ ប៉ុន្តែ ជា​គ្រូបង្វឹក​មាន​បទពិសោធ​តិច​តួច​នោះ ត្រូវ​បាន​តែង​តាំង​​ឲ្យ​ចូល​កាន់​តំណែង​ក្នុង​ក្រុម​មួយ​​ដែល​កំពុង​តែ​ស្រេក​ឃ្លានក្នុង​ការ​បង្ហាញ​​ថា ពួកគេ​នៅ​តែ​អាច​​ធ្វើ​បានល្អ​នៅ​លើ​ទឹកដី​របស់​​រុស្ស៊ី​។

Ramos ដែល​ជា​ប្រធានក្រុមនៃក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញ បាន​ឲ្យ​​ដឹង​ថា៖ «គ្មាន​នរ​ណាម្នាក់​ល្អ​ប្រសើរ​ជាង​លោក Fernando ឡើយ​។ គាត់​ធ្លាប់​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់ និង​បានស្គាល់​យើង​អស់​រយៈពេល​ជាយូរ​មក​ហើយ​»​។ ការ​ប្រកួត​នេះ​​នឹង​ចាប់​ផ្តើម​នៅម៉ោង​១​រំ​លង​អធ្រាត្រ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77