​ផ្សិត​ត្រចៀក​កណ្តុរ​ មានរស់ជាតិឆ្ងាញ់ហើយ ថែមទាំងជួយសម្រស់យើងទៀត | BayKdang ​ផ្សិត​ត្រចៀក​កណ្តុរ​ មានរស់ជាតិឆ្ងាញ់ហើយ ថែមទាំងជួយសម្រស់យើងទៀត | BayKdang

​ផ្សិត​ត្រចៀក​កណ្តុរ​ មានរស់ជាតិឆ្ងាញ់ហើយ ថែមទាំងជួយសម្រស់យើងទៀត

(សុខភាព)៖ នៅពេលដែលអ្នកបរិភោគ ត្រូវស្បែករបស់អ្នកនឹងស្អាតឯង ដោយអ្នកមិនចាំបាច់ប្រើគ្រឿងសម្អាង ក៏ស្បែកអ្នកមិនគ្រើមដែរ។ ដូចនេះអ្នកគួរតែញ៉ាំត្រចៀកកណ្តុរ នោះវានឹងអាចធ្វើឲ្យស្បែក អ្នកស្អាតជាមិនខានឡើយ។ តើវាអាចជួយស្បែកអ្នកត្រង់ណាខ្លះទៅ? នៅក្នុងត្រចៀកកណ្តុរ នេះមានប្រូតេអ៊ីនខ្ពស់ រួមជាមួយសារធាតុដទៃទៀត ដែលល្អចំពោះសុខភាពអ្នក។ នៅក្នុងនោះក៏មានវីតាមីន E ដែលជាសារធាតុជួយឲ្យស្បែកអ្នកសបាន ហើយវាក៏មានជាតិដែកខ្ពស់ដែរ។

ជាពិសេសវាមានវីតាមីន រួមជាមួយជាតិរ៉ែ ដែលអាចជួយសម្អាតឈាមអ្នកឲ្យស្អាត គ្មានជាតិពុលអាចបន្សល់ទុក បានឡើយ។ ចំពោះអ្នកដែលមានស្បែកគ្រើម ដោយសារមានជំងឺទល់លាមក អ្នកអាចញ៉ាំវាបាន នោះវានឹងជួយធ្វើឲ្យស្បែកអ្នកស្អាតវិញ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77