Park Bom​ អតីត​តារា​ស្រី ​2NE1 ​ប្រតិ​កម្ម ​ចំពោះ​ការចោទ​ប្រកាន់​ថា​​ នាងវះ​កាត់កែ​សម្រស់ | BayKdang Park Bom​ អតីត​តារា​ស្រី ​2NE1 ​ប្រតិ​កម្ម ​ចំពោះ​ការចោទ​ប្រកាន់​ថា​​ នាងវះ​កាត់កែ​សម្រស់ | BayKdang

Park Bom​ អតីត​តារា​ស្រី ​2NE1 ​ប្រតិ​កម្ម ​ចំពោះ​ការចោទ​ប្រកាន់​ថា​​ នាងវះ​កាត់កែ​សម្រស់

(កូរ៉េ)៖ ថ្មីៗនេះ មានការលេចឮថា អតីតតារាចម្រៀងក្រុម 2NE1 Park Bom បានឲ្យគ្រូពេទ្យកែសម្ផស្ស ដែលដំណឹងនេះធ្វើឲ្យ នាងប្រតិកម្មយ៉ាងខ្លាំង។

កាលពីថ្ងៃទី១១ ខែមិថុនា Park Bom បានប្រកាសពីការវិលត្រឡប់ ជាមួយបទចម្រៀងថ្មីតាម រយៈគណនី SNS ផ្ទាល់ខ្លួនរបស់នាង ប៉ុន្តេជាមួយនឹង ការប្រកាសអមដោយរូបភាពរបស់នាង បានធ្វើឲ្យតារាស្រីរូបនេះ រងការលើកឡើងថា នាងហាក់ដូចជាខុសប្លែកពីមុន ដែលគេចង់សំដៅទៅលើ ការកែសម្ផស្សរបស់ Park Bom ថានាង បានទៅឲ្យគ្រូពេទ្យធ្វើការវះកាត់។

ទោះជាមានការលើកឡើងថា អតីតតារាស្រី 2NE1 រូបនេះបានវះកាត់កែសម្ផស្ស នៅលើមុខរបស់នាងយ៉ាងណាក្តី ប៉ុន្តែ Park Bom បានចេញមុខប្រតិកម្ម និងស្នើឲ្យបញ្ឈប់ការផ្សាយ ដោយចេះតែស្មាន បែបនេះតទៅទៀត៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77