បេក្ខ​នារីម្នាក់ មានវ័យ ​១៥ ឆ្នាំ ​ទទួល​បាន​ប៊ូតុង​មាស ​ពីគណៈ​កម្មការ​ ក្នុង​កម្មវិធី ​«America’s Got Talent ២០១៨»! | BayKdang បេក្ខ​នារីម្នាក់ មានវ័យ ​១៥ ឆ្នាំ ​ទទួល​បាន​ប៊ូតុង​មាស ​ពីគណៈ​កម្មការ​ ក្នុង​កម្មវិធី ​«America’s Got Talent ២០១៨»! | BayKdang

បេក្ខ​នារីម្នាក់ មានវ័យ ​១៥ ឆ្នាំ ​ទទួល​បាន​ប៊ូតុង​មាស ​ពីគណៈ​កម្មការ​ ក្នុង​កម្មវិធី ​«America’s Got Talent ២០១៨»!

(អាមេរិក)៖ បេក្ខភាពប្រឡងចម្រៀង Amanda Mena ដែលមកពីរដ្ឋ Boston Massachusetts បានដាក់ពាក្យចូលរួមប្រកួតវិញ្ញាសារ ផ្នែកចម្រៀង នៅក្នុងកម្មវិធី «America’s Got Talent ២០១៨» ហើយក៏ជាបេក្ខនារីតែម្នាក់ ដែលទទួលបានប៊ូតុងមាស ពីគណៈកម្មការ Mel B។

«America’s Got Talent» រដូវកាលទី ១៣ សប្ដាហ៍ទី ៤ នៃវគ្គ Audition ក្មេងស្រីវ័យ១៥ ឆ្នាំ រូបនេះ បានលើកយកបទ «You Make Me Feel» មកបកស្រាយ ដែលជាបទចម្រៀងចង្វាក់ បែបកន្ទ្រាក់អារម្មណ៍ និងជាបទពិបាកបកស្រាយ ប្រសិនបើប្រើប្រាស់បច្ចេកទេសសំឡេង ភ្លាត់តែបន្តិច អាចធ្វើឲ្យមានបញ្ហា ក្នងពេលបកស្រាយ។ ដោយឡែក ប៉ុន្តែសម្រាប់ក្មេងស្រីរូបនេះវិញ បានប្រើប្រាស់សំឡេង យ៉ាងល្អ និងចេះយកសមត្ថភាពផ្ទាល់ខ្លួន មកប្រើប្រាស់។

អ្វីដែលកាន់តែចាប់អារម្មណ៍ កាលពីអាយុ៤ ឆ្នាំ នាងមិនអាចប្រើប្រាស់ភាសាអង់គ្លេស បាននោះទេ ប៉ុន្តែក្រោយពីនាងបានសំងំខ្លួន រៀនច្រៀងនៅក្នងបន្ទប់ និង ខំហ្វឹកហាត់និយាយភាសាអង់គ្លេស អស់រយៈពេលជាច្រើនឆ្នាំ ដើម្បីបំពេញក្ដីស្រម៉ៃរបស់ខ្លួននោះ ទីបំផុត នាងក៏អាចនិយាយភាសាអង់គ្លេស បានល្អ។ ដោយមានការជំរុញទឹកចិត្តពីម្ដាយផងនោះ ធ្វើឲ្យក្មេងស្រីដែលធំធាត់ នៅរដ្ឋ Dominican រូបនេះ អាចបកស្រាយចម្រៀងបានយ៉ាងល្អ រហូតធ្វើឲ្យគណៈកម្មការទាំង៤រូប មានការពេញចិត្ត និងស្ងើចសរសើរ មិនដាច់ពីមាត់។

អមដោយការស្រែកហ៊ោរកញ្ជៀវ ពីសំណាក់់មហាជន ដែលកំពុងឈរសំឡឹងមើល នៅពីមុខឆាកតន្រ្ដី ក្មេងស្រី Amanda Mena បានប្រើប្រាស់ទេពកោសល្យ មានពីធម្មជាតិ ស្រែកច្រៀងយ៉ាងល្អ អមដោយទឹកដមសំឡេងដ៏អស្ចារ្យ ស្រែកចេញមកប្រកបដោយថាមពល និងកម្លាំង ពិតជាពីរោះរណ្ដំ តែម្ដង។

គួរបញ្ជាក់ថា កម្មវិធី America’s Got Talent គឺជាកម្មវិធីប្រកួតប្រជែងសមត្ថភាព ដើម្បីបង្ហាញទេពកោសល្យរបស់បេក្ខភាព ដែលខ្លួនមាន ទៅកាន់គណៈកម្មការ។ អ្នកដែលមានទេពកោសល្យផ្នែកអ្នកចម្រៀង អ្នករបាំ អ្នកលែងល្បែង អ្នកលេងកំប្លែង និង សម្ដែងផ្សេងៗ គ្រប់វ័យ អាចដាក់ពាក្យចូលរួមប្រកួតប្រជែង ដើម្បីទទួលបានពានរង្វាន់ ម្ចាស់ជយលាភី ទឹកប្រាក់ ១លានដុល្លារ ខណៈដែល Howie Mandel, Mel B, Heidi Klum និង Simon Cowell ធ្វើជាគណៈកម្មការ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77