កម្ចាត់​ស្នាម​ខ្មៅ និង​រោម​ក្លៀកជាមួយ​ក្រូចឆ្មារ និង​ម្សៅ​អង្ករ | BayKdang កម្ចាត់​ស្នាម​ខ្មៅ និង​រោម​ក្លៀកជាមួយ​ក្រូចឆ្មារ និង​ម្សៅ​អង្ករ | BayKdang

កម្ចាត់​ស្នាម​ខ្មៅ និង​រោម​ក្លៀកជាមួយ​ក្រូចឆ្មារ និង​ម្សៅ​អង្ករ

ក្រូចឆ្មារ​មាន​ផ្ទុក​បរិមាណ​វីតាមីន C និង​អាស៊ីដ​ធម្មជាតិ​ច្រើន ដូចនេះ​វា​មាន​សមត្ថភាព​លុប​បំបាត់​កោសិកា​ស្បែក​ដែល​ងាប់។ លើស​ពី​នេះ​ទៅ​ទៀត​ជាតិ​អាស៊ីដ​ធម្មជាតិ និង​សារធាតុ​ផ្សេង​ៗ​ដូចជា កាល់ស្យូម ដែក ម៉ាញេសូម ប៉ូតាស្យូម ជាតិ​សរសៃ …. អាច​កម្ចាត់​រោម​រហូត​ដល់​ឫស និង​ក្លិន​ខ្លួន​មិន​ល្អ​ទៀត​ផង។

របស់​ដែល​ត្រូវ​មាន៖

– ក្រូចឆ្មារ​ស្រស់ ១ ផ្លែ

– ម្សៅ​អង្ករ ២ ស្លាបព្រាកាហ្វេ

– ស៊ុត​យក​តែ​ពណ៌ ១ មួយ

– ចាន និង​ស្លាបព្រា

របៀប​ធ្វើ

ច្របាច់​យក​ទឹក​ក្រូចឆ្មារ​ដាក់​ចូល​ក្នុង​ចាន​ដោយឡែក។ បន្ទាប់មក​បន្ថែម​ម្សៅ​និង​ស៊ុត​ពណ៌​ស​ចូល​ទៅ​ក្នុង​ចាន ដោយ​ប្រើ​ស្លាបព្រា​កូរ​រហូត​ទាល់​ល្បាយ​នោះ​ខាប់។ ក្រោយ​ល្បាយ​ផ្សំ​រួច​ហើយ ទុក​ដាក់​មួយ​ឡែក​សិន។ ចាប់ផ្ដើម​លាង​សម្អាត​ក្លៀក​ដោយ​ទឹក​ក្ដៅ ដើម្បី​យក​ជាតិ​កខ្វក់​ចេញ និង​ធ្វើឲ្យ​រន្ធញើស​ពង្រីក បន្ទាប់មក​ប្រើ​កន្សែង​ទន់​ជូត​កោសិកា​ដែល​ងាប់។លាប​ល្បាយ​នៅ​លើ​រោម​ក្លៀក រួច​ម៉ាស្សា​ថ្នម​ៗ​ដោយ​ដៃ ទើប​វា​ជ្រាប​ចូល​ក្នុង​កោសិកា។ ទុក​វា​ចោល ២០ ទៅ ២៥ នាទី​រហូត​ទាល់​តែ​ស្ងួត ហើយ​កក ចាំ​លាង​សម្អាត​ជាមួយ​ទឹកក្ដៅឧណ្ហ៍ៗ។

ប្រភព៖ kanha.sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77