ស្វែងយល់ពី កែវយឺត​​អវកាសដ៏អស្ចារ្យ ​​សម្រាប់ប្រមាញ់​​ភព​អេលៀន «James Webb» ! | BayKdang ស្វែងយល់ពី កែវយឺត​​អវកាសដ៏អស្ចារ្យ ​​សម្រាប់ប្រមាញ់​​ភព​អេលៀន «James Webb» ! | BayKdang

ស្វែងយល់ពី កែវយឺត​​អវកាសដ៏អស្ចារ្យ ​​សម្រាប់ប្រមាញ់​​ភព​អេលៀន «James Webb» !

(អាមេរិក)៖ នៅពេលបញ្ជូនទៅកាន់ទីអវកាស កែវយឺត James Webb នឹងក្លាយជាកែវយឺតអវកាសទំនើប និងមានខ្លាំងជាងគេបង្អស់ហើយ ក្នុងនាមជាកែវយឺតជំនាន់ក្រោយ បន្តពីកែវយឺត Hubble, Spitzer, និង Kepler James Webb នឹងប្រើប្រាស់ឈុតឧបករណ៍ទំនើបៗរបស់វាធ្វើការសិក្សាស្រាវជ្រាវទៅលើអំឡុងពេលដំបូងៗ នៃការកកើតចក្រវាឡ, ទៅលើប្រព័ន្ធព្រះអាទិត្យ, និងជួយចាត់ថ្នាក់ភពអេលៀននៅក្រៅប្រព័ន្ធព្រះអាទិត្យជាដើម។

ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា កែវយឺតអវកាស James Webb បានឆ្លងកាត់ការពន្យារពេលជាច្រើនលើកច្រើនសា ហើយនាពេលនេះកាលបរិច្ឆេទនៃការចេញបេសកកម្មដ៏នេះ ត្រូវបានលើកទៅដល់ប៉ុន្មានឆ្នាំខាងមុខទៀតឯណោះ ប៉ុន្តែវាក៏អាចចាត់ទុកថា ជាដំណឹងល្អមួយដែរ ដែលគម្រោងអភិវឌ្ឍន៍កែវយឺតអវកាស ប្រកបដោយមហិច្ឆតានេះ នៅតែមិនត្រូវបានបោះបង់ចោល ទោះបីជាមានឧបសគ្គច្រើនបែបណាក្តី។

នាពេលថ្មីៗនេះ ក្រោយការវិភាគ និងវាយតម្លៃទៅលើវឌ្ឍនភាពនៃគម្រោង James Webb ទីភ្នាក់ងារអវកាស NASA បានសម្រេចជាថា ការងារទៅលើកែវយឺតវកាសនេះ គួរតែបន្តទៅមុខ ប៉ុន្តែកាលបរិច្ឆេទនៃការបាញ់បង្ហោះរបស់វា ត្រូវបានលើកទៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១។ ការពន្យារពេលសាជាថ្មីម្តងទៀតនេះ ត្រូវបានអង្គការ NASA អះអាងថា បណ្តាលមកពីកត្តាជាច្រើន រួមមានបញ្ហាប្រឈមផ្នែកបច្ចេកទេស ព្រមទាំងកិច្ចការផ្សេងៗ ដែលត្រូវដោះស្រាយ មុនពេលបេសកកម្មអាចចាប់ផ្តើមបានជាដើម។

គួរជម្រាបថា កាលបរិច្ឆេទដំបូងបំផុតដែល NASA ប្រុងនឹងបាញ់បង្ហោះកែវយឺត James Webb ឡើងទៅកាន់ទីអវកាស គឺនៅខែតុលា ឆ្នាំ២០១៨ ប៉ុន្តែក្រោយមកត្រូវបានលើកទៅអំឡុងដើមឆ្នាំ២០១៩ រួចហើយក៏ពន្យារទៅដល់ខែឧសភា ឆ្នាំ២០២០ និងចុងក្រោយបំផុតនេះ គឺនៅចុងខែមីនា ឆ្នាំ២០២១៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77