អបអរ​សាទរ! គង់​ ចាន់ស្រីមុំ សម្រាល​​បាន​​កូនស្រី ដ៏​​គួរ​​ឲ្យ​​​ស្រឡាញ់​ម្នាក់​ហើយ! (មានវីដេអូ) | BayKdang អបអរ​សាទរ! គង់​ ចាន់ស្រីមុំ សម្រាល​​បាន​​កូនស្រី ដ៏​​គួរ​​ឲ្យ​​​ស្រឡាញ់​ម្នាក់​ហើយ! (មានវីដេអូ) | BayKdang

អបអរ​សាទរ! គង់​ ចាន់ស្រីមុំ សម្រាល​​បាន​​កូនស្រី ដ៏​​គួរ​​ឲ្យ​​​ស្រឡាញ់​ម្នាក់​ហើយ! (មានវីដេអូ)

(ភ្នំពេញ)៖ អតីតតារាសម្ដែងស្រីសាច់សខ្ចី គង់ ចាន់ស្រីមុំ បានបង្ហាញអារម្មណ៍រំភើប និងរីករាយក្រៃលែង បន្ទាប់ពីសម្រាលកូនស្រីដ៏គួរឲ្យស្រឡាញ់ និងប្រកបដោយសុវត្ថិភាព។ កូនស្រីលើកដំបូងរបស់ម្ចាស់ហាង ម៉ូម៉ូ រូបនេះ ត្រូវបានគេស្គាល់ថា មានឈ្មោះ គឹម សីហ៍មរកត ហៅម៉ូម៉ូ ដែលបានកើតនៅថ្ងៃសៅវ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៨ ត្រូវនឹងថ្ងៃ ១០ រោច ខែស្រាពណ៍ ឆ្នាំចរ សំរឹទ្ធស័ក ពស ២៥៦២ នៅវេលាម៉ោង៧ព្រឹកនេះតែម្ដង។ នេះបើតាមការបញ្ជាក់ពី តារាស្រី គង់ ចាន់ស្រីមុំ ដែលបានបង្ហោះងវីដេអូឃ្លីបខ្លី នៅលើបណ្តាញសង្គមហ្វេសប៊ុក។

ក្រោយពេលសម្រាលកូន គេសម្គាល់ឃើញថា ភរិយារបស់គឹម សីហា គឺ អ្នកនាង គង់ ចាន់ស្រីមុំ មានសុខភាពល្អ រឹងមាំ ទឹកមុខស្រស់ថ្លា ឆ្លងទន្លេប្រកបដោយសុខភាព មិនមានបញ្ហាអ្វី ធ្វើឲ្យប៉ះពាល់ដល់សុខភាព នោះទេ។ ដោយឡែកចំពោះទារកវិញ មានមុខមាត់ស្រស់ស្អាត សុខភាពល្អ គួរឲ្យខ្នាញ់ ដែលមានមុខមាត់កាត់ទៅម្ដាយខ្លះ និងកាត់ទៅឪពុកខ្លះ ពិតជាគួរឲ្យស្រឡាញ់ តែម្ដង។

ដោយឡែកងាកមកលោក គឹម សីហា វិញ គេសង្កេតឃើញថា ហាក់មានភាពរីករាយ រីកមុខរីកមាត់ ព្រោះលោកចង់បានកូនពរជាយូរណាស់មកហើយ ហើយនៅទីបំផុត លោកអាចទទួលបានព្រះនាងតូចដ៏គួរឲ្យស្រឡាញ់ម្នាក់។ មានអ្នកសិល្បៈ និង មហាជន ជាច្រើន បានចូលរួមត្រេកអរ ព្រោះបានឃើញស្វាមីភរិយាមួយគូរនេះ អាចសម្រេចបានតាមបំណងរបស់ខ្លួន ដែលអ្នកទាំងពីររង់ចាំថ្ងៃនេះជាយូរណាស់មកហើយ។

គួរបញ្ជាក់ថា តារាសម្ដែង គង់ ចាន់ស្រីមុំ និង លោក គឹមសីហា ទោះបីជាចាកឆ្ងាយពីសិល្បៈ ទៅបើកជំនួញរកស៊ីក្ដី ប៉ុន្តែនាងនៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ខណៈថ្មីៗនេះ អ្នកនាងបានបរិច្ចាគថវិកាមួយចំនួនធំជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ពោលគឺប្ដីប្រពន្ធមួយគូនេះ តែងតែចូលរួមការងារមនុស្សធម៌ជានិច្ច ដែលធ្វើឲ្យទស្សនិកជន មានការកោតសរសើរជាខ្លាំង ចំពោះទឹកចិត្តមួយនេះ៕

អត្ថពតដោយ៖ Khmertalking

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77