Britney Spears បង្ហាញ​ថា ទំនាក់​ទំនង​​រវាង​នាង និង Sam Asghari គឺនៅ​តែ​ផ្អែម​ល្ហែម | BayKdang Britney Spears បង្ហាញ​ថា ទំនាក់​ទំនង​​រវាង​នាង និង Sam Asghari គឺនៅ​តែ​ផ្អែម​ល្ហែម | BayKdang

Britney Spears បង្ហាញ​ថា ទំនាក់​ទំនង​​រវាង​នាង និង Sam Asghari គឺនៅ​តែ​ផ្អែម​ល្ហែម

(អាមេរិក)៖ ទោះបីជាលេចឮពាក្យចចាមអារ៉ាមច្រើន ទាក់ទងនឹងទំនាក់ទំនងរបស់ខ្លួន និងមិត្តប្រុស ប៉ុន្តែ Britney Spears នៅតែបង្ហាញឲ្យមនុស្សជាច្រើនឃើញថា នាងនិងមិត្តប្រុស Sam Asghari មិនមានអ្វីល្អក់កករនោះទេ។

កាលពីពេលថ្មីៗនេះ តារាចម្រៀងរូប Britney Spears បានចែករំលែកឲ្យមហាជន បានឃើញរូបថតរបស់នាង ជាមួយនឹងក្រុមរាំផងដែរ ចំណែក Asghari ក៏បានចែករំលែករូបភាពដូចគ្នា នៅលើគណនី Instagram ដោយថែមទាំងហៅ Britney Spears ថាជាព្រះនាងរបស់ លោកទៀតផង។

គូស្នេហ៍ទាំងពីរនេះ បានជួបគ្នាជាលើកដំបូង បន្ទាប់ពីចូលរួមថត MV «Slumber Party» កាលពីចុងឆ្នាំ ២០១៦ ហើយចាប់តាំងពីពេលនោះមក Britney ក៏បានចែករំលែករូបថត និងវីដេអូដ៏គួរទាក់ទាញរបស់នាងជាមួយក្រុម រាំនិងសកម្មភាពរបស់នាង ជាមួយមិត្តប្រុសម្នាក់នេះដូចជា នៅដើមឆ្នាំ២០១៨នេះ អ្នកទាំងពីរក៏បានដឹកដៃគ្នា ចូលរួមក្នុងព្រឹត្តិការណ៍ GLAAD Media Awards ផងដែរ។

នៅក្នុងបទសម្ភាសន៍តាមវិទ្យុមួយ Britney និយាយថា គាត់ពិតជាគួរឲ្យ ស្រឡាញ់ណាស់ ហើយក៏ជាមនុស្សមើលទៅគួរឲ្យរីករាយទៀតផង ដែលសម្តីនេះ គឺនាងចង់សំដៅចំពោះ Asghari៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77