មេ Facebook លោក Mark Zuckerberg បានក្លាយជាអ្នក​មានទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ទី​ ៣​​ ក្នុងពិភពលោក! | BayKdang មេ Facebook លោក Mark Zuckerberg បានក្លាយជាអ្នក​មានទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ទី​ ៣​​ ក្នុងពិភពលោក! | BayKdang

មេ Facebook លោក Mark Zuckerberg បានក្លាយជាអ្នក​មានទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ទី​ ៣​​ ក្នុងពិភពលោក!

លោក Mark Zuckerberg អ្នក​បង្កើតបណ្តាញ​សង្គម​ Facebook និង​កំពុង​កាន់​តំណែង​ជា​នាយក​ប្រតិបត្តិ​ បានក្លាយជាអ្នក​មានទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ទី​ ៣​​ ក្នុងពិភពលោក​ ដោយ​បានទម្លាក់​​លោក​ Warren Buffett ទៅ​លេខ​ ៤ វិញ។

មហាសេដ្ឋី​ដែលមាន​បាន​ដោយសារ​ជំនួញ​បច្ចេកវិទ្យា​នេះ ស្ថិត​នៅក្រោមមនុស្ស​តែ ២​ នាក់តែប៉ុណ្ណោះ ដែល​មានទ្រព្យ​សម្បតិ្តច្រើនជាងខ្លួន គឺលោក Jeff Bezos ម្ចាស់ក្រុមហ៊ុនទិញដូរទំនិញ​ធំជាងគេលើពិភពលោក Amazon.com ដែលឈរនៅតំណែង​កំពូល និងលោក Bill Gates កាន់កាប់ក្រុមហ៊ុន​ Microsoft ដែលជាអ្នកកាន់ដំណែងកំពូលនេះរាប់ភ្លេច ដោយក្នុងពេលនេះលោកឈរក្នុងដំណែងលេខ ២។

ទ្រព្យសម្បត្តិរបស់​លោក Mark Zuckerberg បានកើន​ឡើង​ដល់​ ៨១,៦ ពាន់​លាន​ដុល្លារ ច្រើនជាងលោក Warren Buffett ជាង ៣៧៣ លានដុល្លារ​ ក្រោយ​ភាគហ៊ុន​ក្រុមហ៊ុន​ Facebook បានកើនឡើង​ដល់ ២,៤ %​ នា​ពេល​កន្លងទៅ។ នេះក៏ជាលើកទីមួយដែរ ក្នុងបញ្ជីប្រវត្តិសាស្រ្តរបស់​មហា​សេដ្ឋី​ពិភពលោក​ ដែល​មាន​មហាសេដ្ឋីកំពូល ៣ រូូប ទទួលបានភោគលាភរបស់ខ្លួន​ក្នុងវិស័យ​បច្ចេកវិទ្យា។

លោក Warren Buffett ដែលជាមហាសេដ្ឋីពិភពលោកទី ៤ នាពេលសព្វថ្ងៃនេះ ជានាយក​ក្រុមហ៊ុន Berkshire Hathaway ក៏ធ្លាប់ឈរនៅតំណែងកំពូលលេខ ១ អ្នកមាន​បំផុត ប៉ុន្តែដោយសារតែការបរិច្ចាគដ៏ច្រើនលើសលប់ ដែលមានតម្លៃប្រហែល ៥០ ពាន់លានដុល្លារ ធ្វើឲ្យលោកមិនអាច​រក្សា​តំណែងកំពូលបាន ប៉ុន្តែវាក៏មិនធ្វើ​ឲ្យលោក​ខ្សត់​ខ្សោយ​ធនធាននោះដែរ។ យ៉ាងណាមិញ ស្ថាបនិកក្រុមហ៊ុន​បណ្ដាញ​សង្គមយក្ស Facebook លោក Mark Zuckerberg ក៏ធ្លាប់បាននិយាយថា​ លោកនឹងបរិច្ចាគភាគហ៊ុនរបស់លោកប្រមាណ ៩៩ ភាគរយ អំឡុងពេលដែលលោករស់នៅ។

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77