ធ្លាយដំណឹងថា Samsung Galaxy S10 នឹង​មាន​ដល់ទៅ​ ៣ ស៊េរី | BayKdang ធ្លាយដំណឹងថា Samsung Galaxy S10 នឹង​មាន​ដល់ទៅ​ ៣ ស៊េរី | BayKdang

ធ្លាយដំណឹងថា Samsung Galaxy S10 នឹង​មាន​ដល់ទៅ​ ៣ ស៊េរី

វិបសាយ​​ផ្ដល់​ព័ត៌មាន​អំពី​ក្រុមហ៊ុន​ Samsung ដែល​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​ឈ្មោះ​ SamMobile បាន​​ឲ្យ​ដឹង​ថា​ Galaxy S10 ដែល​គ្រោង​ប្រកាស​ចេញ​ឆ្នាំ​ក្រោយ​នេះ នឹង​មាន​រហូត​ដល់​ ៣ ស៊េរី​ឯណោះ។

ទាំង​ ៣ ស៊េរី​នោះ​គឺ​មាន​មួយ​​ស៊េរី​តម្លៃ​ធូរ​ថ្លៃ​មួយ​ដែល​មាន​អេក្រង់​រាប​ស្មើ​ទំហំ​ ៥,៨ អ៊ីញ​​ រួម​នឹង​ពីរ​​ស៊េរី​តម្លៃ​ថ្លៃ​ដែល​មាន​ប្រើ​ប្រាស់​អេក្រង់​រាង​កោង​ទំហំ​ ៦,២ អ៊ីញ និង​ទំហំ​ ៦,៤៤ អ៊ីញ។

គេ​រំពឹង​ថា​ Galaxy S10 នឹង​​​មាន​ការ​បង្កប់​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ក្រោម​ផ្ទៃ​អេក្រង់​ ដោយ​​ទ្រនាប់​ស្កេន​ពិសេស​នេះ​មាន​តែ​លើ Galaxy S10 ស៊េរី​ខ្ពស់​ប៉ុណ្ណោះ។ ខណៈ​ Galaxy S10 តម្លៃ​ធូរ​ថ្លៃ​ មាន​ប្រើ​ទ្រនាប់​ស្កេន​ម្រាម​ដៃ​​នៅ​ផ្នែក​ខាង​កៀន​វិញ។

​​ទោះ​យ៉ាងណា​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ពី​ Samsung ពី​ការ​បន្ថែម​ស៊េរី​មួយ​ទៀត លើ​ស្មាតហ្វូន​​ត្រកូល S ដែល​ចេញ​នៅ​ឆ្នាំ​ក្រោយ​នៅ​ឡើយ​ទេ។ Galaxy S10 រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​នៅ​ខែ​កុម្ភៈ​ ឆ្នាំ ២០១៩ ខាង​មុខ៕

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77