ស្អាត ឆ្លាត និងមានសមត្ថភាព! ស្រីស្អាតវ័យ១៧ឆ្នាំងរូបនេះ គ្រោងហោះទៅភពព្រះអង្គារ មុនគេបង្អោះ | BayKdang ស្អាត ឆ្លាត និងមានសមត្ថភាព! ស្រីស្អាតវ័យ១៧ឆ្នាំងរូបនេះ គ្រោងហោះទៅភពព្រះអង្គារ មុនគេបង្អោះ | BayKdang

ស្អាត ឆ្លាត និងមានសមត្ថភាព! ស្រីស្អាតវ័យ១៧ឆ្នាំងរូបនេះ គ្រោងហោះទៅភពព្រះអង្គារ មុនគេបង្អោះ

នាង Alyssa Carson អាយុ​១៧ឆ្នាំ មក​ពី​ទីក្រុង Baton Rouge រដ្ឋ Louisiana សហរដ្ឋអាមេរិក កំពុង​ត្រូវ​បាន​អង្គការ NASA បង្វឹក​ក្លាយ​ជា​អវកាសយានិក។ ក្ដី​សុបិន​របស់​នាង គឺ​ដើម្បី​ក្លាយ​ជា​មនុស្ស​ដំបូង​នៅ​លើ​ភព​ព្រះ​អង្គារ ហើយ​នាង​កំពុង​ចង់​ចូល​រួម​បេសកកម្ម «មនុស្ស​ដំបូង​របស់​ពិភពលោក​ទៅ​កាន់​ភព​ព្រះ​អង្គារ ឆ្នាំ២០៣៣»។

ក្នុង​នាម​ជា​មនុស្ស​ទី​មួយ​ដែល​បាន​បញ្ចប់​កម្មវិធី NASA Passport Program ដោយ​ឆ្លង​កាត់​មជ្ឈមណ្ឌល NASA Visitor Centers ទាំង១៤ នាង Alyssa ក៏​ជា​មនុស្ស​វ័យ​ក្មេង​ជាង​គេ ដែល​ត្រូវ​បាន​ទទួល​យក និង​បញ្ចប់​ការ​សិក្សា​ថ្នាក់ Advanced Possum Academy ដែល​ធ្វើ​ឲ្យ​នាង​ទទួល​បាន​វិញ្ញាបនបត្រ អាច​ទៅ​អវកាស និង​ក្លាយ​ជា​សិក្ខាកាម​អវកាសយានិក​ផង​ដែរ។

ក្រៅ​ពី​ការ​ហ្វឹកហាត់​ផ្នែក​អវកាស នារី​វ័យ​ក្មេង​ដ៏​ពូកែ​រូប​នេះ ក៏​កំពុងតែ​សិក្សា​មុខវិជ្ជា​សាលា​របស់​នាង​ជា​៤ភាសា (អង់គ្លេស, ចិន, បារាំង និង អេស្ប៉ាញ) ទៀត​ផង។

នាង Alyssa បាន​និយាយ​ថា «ការ​ប្រកួតប្រជែង​ធំ​បំផុត គឺ​ពេល​វេលា និង​ការ​ធ្វើ​អ្វី​គ្រប់​យ៉ាង​ឲ្យ​រួច​រាល់​តាំង​ពី​ក្មេង។ ការ​ហ្វឹកហាត់​នៅ​វ័យ​ក្មេង ក៏​នឹង​មាន​ការ​លំបាក​បន្ថែម​ទៀត​សម្រាប់​ខ្ញុំ​ដែរ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​បាន​ធ្វើ​វា​យ៉ាង​ល្អ»។

យ៉ាងណាមិញ នារី​វ័យ​ក្មេង​រូប​នេះ​បាន​បន្ថែម​ថា «ត្រូវ​ធ្វើ​តាម​ក្តី​សុបិន​របស់​អ្នក ហើយ​កុំ​ឲ្យ​នរណា​ម្នាក់​យក​វា​ចេញ​ពី​អ្នក​ឲ្យ​សោះ»៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77