តារាសម្តែង សួង ​សាខារ៉ានីត ​ចោម​ពង់សំ​យ៉េះ​ដើម​ទ្រូង​​ ទាក់​ទាញ​ក្រសែ​ភ្នែក​បុរសៗ​មិន​ស្ទើរ! | BayKdang តារាសម្តែង សួង ​សាខារ៉ានីត ​ចោម​ពង់សំ​យ៉េះ​ដើម​ទ្រូង​​ ទាក់​ទាញ​ក្រសែ​ភ្នែក​បុរសៗ​មិន​ស្ទើរ! | BayKdang

តារាសម្តែង សួង ​សាខារ៉ានីត ​ចោម​ពង់សំ​យ៉េះ​ដើម​ទ្រូង​​ ទាក់​ទាញ​ក្រសែ​ភ្នែក​បុរសៗ​មិន​ស្ទើរ!

(ភ្នំពេញ)៖ តារាសម្ដែងស្រីរាងស្រឡូននិយមលេងដើមទ្រូងសិចស៊ី កញ្ញា សួង សាខារ៉ានីត តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ទស្សនិកជន តាមរយៈការបញ្ចេញរូបភាពសិចស៊ី ស្ទើរអាក្រាតកាយរបស់នាង ខណៈកាលពីថ្មីៗនេះ នាងបានបង្ហាញខ្លួនសារជាថ្មី តាមរយៈការថតរូបបែបសិល្បៈ នៅក្នុងបឹងឈូក ដែលមើលទៅពិតជាមានភាពស្អាតប្លែកភ្នែក តែម្ដង។

តាមរយៈរូបថត ៦ សន្លឹករបស់តារាសម្ដែងស្រីវ័យ ៣៣ ឆ្នាំរូបនេះ បានធ្វើឲ្យបុរសជាច្រើននាក់ សំឡឹងមើលស្ទើរភ្លឹកស្មារតី ជាពិសេសស្ថិតនៅក្នុងសភាពស្លៀកសារ៉ុងចោមពង់សំយ៉េះ បង្ហាញដើមទ្រូងដ៏ធំទ្រលុកទ្រលន់ ជាមួយនឹងសាច់សភ្លឺទន់រលោងគួរឲ្យចង់ស្ទាបអង្អែលរបស់ សួង សាខារ៉ានីត ពិតជាទាក់ទាញចិត្តមហាជន ខ្លាំងតែម្ដង។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១ឡើយ សម្រាប់តារាស្រីខាងលើដែលចូលចិត្តស្លៀក បង្ហាញភាពសិចស៊ី ខណៈជារឿយៗ គេសម្គាល់ឃើញថា នាងតែងតែបង្ហាញខ្លួនឲ្យមហាជនបានឃើញ តាមរយៈការលេងដើមទ្រូង បញ្ចេញគល់សុដន់ ឡើងមូលក្បំ ដោយបង្ហោះនៅតាមប្រព័ន្ធហ្វេសប៊ុក ជាច្រើនសន្លឹក ។

សូមជម្រាបថា តារាសម្ដែង សួង សាខារ៉ានីត បានប្រឡូកចូលវិស័យសិល្បៈប្រមាណជាង ១០ ឆ្នាំមកហើយ ដោយបានសាងកេរ្តិ៍ឈ្មោះជាតារាសម្ដែងល្បីខ្លាំងគួរសម ប៉ុន្តែភាគច្រើននាង តែងតែត្រូវបានផលិតករ ឲ្យដើរសម្ដែងធ្វើជាម្ដាយ។ កាលពីកន្លងមកនាងក៏ធ្លាប់បង្ហាញការអាក់អន់ស្រពន់ចិត្ត ដោយផលិតករផលិតខ្សែភាពយន្ត ឧស្សាហ៍ផ្ដល់តំណែងតួអ្នកម្ដាយដល់រូបនាង ទាំងអាយុ និងសម្រស់របស់នាងហាក់ពុំទាន់ជ្រេទាល់តែសោះនោះ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77