ក្រុមតារាវិទូ​កំពុងសិក្សា​អំពីទម្ងន់របស់​កាឡាក់ស៊ី Milky Way សាជាថ្មី​ឡើងវិញ! | BayKdang ក្រុមតារាវិទូ​កំពុងសិក្សា​អំពីទម្ងន់របស់​កាឡាក់ស៊ី Milky Way សាជាថ្មី​ឡើងវិញ! | BayKdang

ក្រុមតារាវិទូ​កំពុងសិក្សា​អំពីទម្ងន់របស់​កាឡាក់ស៊ី Milky Way សាជាថ្មី​ឡើងវិញ!

(អាមេរិក)៖ ក្រុមតារាវិទូ​ឥឡូវនេះ​មានលទ្ធភាពប្រសើរ​ជាងមុនឆ្ងាយ ក្នុងការថ្លឹងទម្ងន់​របស់​កាឡាក់ស៊ី Milky Way របស់យើង។ នេះបើ​តាមការដកស្រង់​ការផ្សាយចេញពី​វែបសាយ Space.com នៅព្រឹក​ថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។

បើតាមរបាយការណ៍​របស់ការសិក្សាថ្មីមួយបានឲ្យដឹងថា ម៉ាស់របស់ Milky Way គឺស្មើនឹង ៩៦០ពាន់លាន​សូឡាម៉ាស់ (ស្មើនឹងវត្ថុប៉ុនព្រះអាទិត្យយើង X ៩៦០ពាន់លាន) ខណៈទម្ងន់​ប៉ាន់​ប្រមាណពីមុនៗ​គឺរហូតដល់អតិបរមា ២ពាន់ពាន់លាន​សូឡាម៉ាស់ (ព្រះអាទិត្យយើងមានទម្ងន់ = 1.989 × 10^30 kg)។ សូឡាម៉ាស់ គឺជាខ្នាត​ដែលគេ​ប្រើម៉ាស់របស់ព្រះអាទិត្យយើង ធ្វើ​​ជាខ្នាតរង្វាស់​​ទម្ងន់។ ក្រុមតារាវិទូបាន​ឲ្យដឹងថា​ កាឡាក់ស៊ី Milky Way មានផ្ទុកផ្កាយ​ចន្លោះ​ពី ១០០ ទៅ ២០០ពាន់លានដួង។

គួរជម្រាបថា លទ្ធផលរបស់ក្រុមអ្នកវិទ្យសាស្រ្ត ខាងលើបានជួយពង្រឹងបន្ថែម ដល់គំនិតដែលថា កាឡាក់ស៊ី Andromeda ដែលនៅ​​ក្បែរយើង ឬហៅថា M31 នោះ​មានទម្ងន់ធ្ងន់​ជាង Milky Way។ ការស្វែងយល់​អំពីកាឡាក់ស៊ី Andromeda គឺជារឿងដ៏​សំខាន់មួយ ដោយសារតែកាឡាក់ស៊ី​ទាំងពីរនេះ នឹងត្រូវប៉ះទង្គិចគ្នា​នៅក្នុងរយៈពេល ៤.៥ពាន់លានឆ្នាំខាងមុខ។ បច្ចុប្បន្ន Andromeda កំពុងរកិល​មកកៀកផែនដី ឬកាឡាក់ស៊ីយើង ​ក្នុងល្បឿន ១១០គីឡូម៉ែត្រក្នុងមួយវិនាទី៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77