ពេលនេះអ្វីៗច្បាស់លាស់ហើយ! Ronaldo បំពេញ​ការ​ផ្ទេរ​ពីក្លិប Real ទៅ Juventus ក្នុង​តម្លៃខ្លួន​ ១០០​លាន​អឺ​រ៉ូ | BayKdang ពេលនេះអ្វីៗច្បាស់លាស់ហើយ! Ronaldo បំពេញ​ការ​ផ្ទេរ​ពីក្លិប Real ទៅ Juventus ក្នុង​តម្លៃខ្លួន​ ១០០​លាន​អឺ​រ៉ូ | BayKdang

ពេលនេះអ្វីៗច្បាស់លាស់ហើយ! Ronaldo បំពេញ​ការ​ផ្ទេរ​ពីក្លិប Real ទៅ Juventus ក្នុង​តម្លៃខ្លួន​ ១០០​លាន​អឺ​រ៉ូ

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​ចូល​រួម​ជាមួយនឹង​ម្ចាស់​ជើង​ឯក​អ៊ី​តាលី Juventus ពីក្លិប Real Madrid ក្នុង​កិច្ច​​សន្យា​រយៈ​ពេល​៤​ឆ្នាំ តម្លៃខ្លួន​១០០​លាន​អឺ​រ៉ូ (ស្មើ​នឹង​១១៧,៣៤លាន​ដុល្លារ​អាមេរិក) ដើម្បី​​បញ្ចប់​រយៈពេល​៩​ឆ្នាំ​ជា​មួយនឹងក្លិប​យក្ស​អេ​ស្ប៉ាញ​មួយ​នេះ រួម​ជាមួយនឹងការ​ឈ្នះពាន និង​ការរក​គ្រាប់​បាល់​បាន​ជាច្រើន​។

ក្លិប​យក្ស​របស់​អឺ​រ៉ុប​ទាំង​២ បាន​ប្រកាស​​កាលពី​ថ្ងៃ​អង្គារ​ពី​ការ​ផ្ទេរ​​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​កីឡាករ​​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ពិភព​លោក​៥​សម័យ​កាល​រូបនេះ ដែល​បាន​ចូល​រួម​ជាមួយ​​នឹងក្លិប Real ពី​ក្លិប Manchester United កាល​ពីឆ្នាំ​២០០៨ សម្រាប់​តម្លៃ​ខ្លួន​ជាកំណត់​ត្រា​ពិភព​លោក​កា​​លនោះ​ចំនួន​៨០​លានផោន (ស្មើ​នឹង​១០៦​លាន​ដុល្លារ​អាមេរិក)​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​វ័យ​៣៣​ឆ្នាំរូបនេះ គឺ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​របស់​​ក្លិប Real Madird ជាមួយ​នឹងការ​រក​បាន​៤៥១​គ្រាប់ ក្នុង​រាល់​យុទ្ធ​​នា​ការ​ទាំង​អស់ និង​បាន​ឈ្នះពាន La Liga ២លើក និង​ពាន Champions League ៤​​លើក​ជាមួយ​នឹង​ពួកគេ​។

ការ​ចុះហត្ថលេខា​ជាមួយ​នឹង​ម្ចាស់​ពាន Ballon d’Or និង​ជា​អ្នក​រក​បានគ្រាប់​បាល់ច្រើន​ជាង​ក្នុងក្រប​ខ័ណ្ឌ Champions League សម្រាប់​រយៈ​ពេល​៦​រដូវកាល​ចុងក្រោយ​រូបនេះ បង្ហាញពី​ការ​ផ្ទេរ​ដ៏ធំមួយ​សម្រាប់ Juventus ដែល​​បាន​គ្រប់​គ្រងស្ទើរ​តែ​ទាំងស្រុង​ក្នុង​ក្រប​ខ័ណ្ឌ​លីក​អ៊ីតាលី ចាប់​តាំងពីឆ្នាំ​២០១២ ប៉ុន្តែ​មិនធ្លាប់​បានប​ឈ្នះ​ពាន​អឺ​រ៉ុប​សោះ ចាប់​តាំងពីឆ្នាំ​១៩៩៦​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77