សំបកចេក​ អាចជួយបំបាត់​ស្នាម​មុន​ និយ​អាច​ដុស​ធ្មេញ​​ឲ្យ​សផង​ដែរ | BayKdang សំបកចេក​ អាចជួយបំបាត់​ស្នាម​មុន​ និយ​អាច​ដុស​ធ្មេញ​​ឲ្យ​សផង​ដែរ | BayKdang

សំបកចេក​ អាចជួយបំបាត់​ស្នាម​មុន​ និយ​អាច​ដុស​ធ្មេញ​​ឲ្យ​សផង​ដែរ

ញ៉ាំ​ចេក​មិន​ត្រឹម​តែ​ផ្ដល់​អត្ថប្រយោជន៍​មហាសាល​ដល់​សុខ​ភាព​ដូច​ជា​ ជួយ​សម្រក​ទម្ងន់​ ព្យាបាល​រោគ​ក្រពះ​ និង​ជួយ​ឲ្យ​ស្បែក​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ​ តែ​សម្បក​ផ្លែ​ចេក​នេះ​ក៏​មាន​ប្រយោជន៍​ដែរ។​ ដោយ​អាច​បំបាត់​ស្នាម​មុន​លើ​មុខ​ និង​យក​ដុស​ធ្មេញ​ឲ្យ​ស​​ស្អាត​ផង​ដែរ។​

របៀប​ប្រើ​ គឺ​ងាយ​ស្រួល​​ដោយ​អ្នក​គ្រាន់​តែ​យក​សំបក​ចេក​ មក​លុញ​លើ​មុខ​ត្រង់​កន្លែង​ដែល​មាន​ស្នាម​មុខ​ ១៥​ នាទី​ជា​រាល់​ថ្ងៃ​ នឹង​ធ្វើ​ឲ្យ​បាត់​ស្នាម​មុន​នោះ​បាត់​ដូច​គេ​បេះ​។​

បើ​សិន​អ្នក​ចង់​ឲ្យ​ស្បែក​មុខ​តឹង​គ្មាន​ភាព​ជ្រីវជ្រួញ​អ្នក​អាច​យក​សំបក​ចេក​បិត​លើមុខ​ទុកចោល​ ១៥ ​នាទី​រួច​លាង​មុខ​ចេញ​ជា​មួយ​ទឹក​ត្រជាក់​ នោះ​អ្នក​នឹង​មាន​ស្បែក​មុខ​តឹង​ក្មេង​ជាង​វ័យ​ជាក់​ជា​មិន​ខាន។​

សំបក​ចេក​ក៏​អាច​ប្រើ​ដុស​លើ​ធ្មេញ​ជួយ​ឲ្យ​ធ្មេញ​ស​តាម​បែប​ធម្មជាតិ​ផង​ដែរ​ ដោយ​យក​សំបក​ចេក​មក​ត្រដុស​លើ​ធ្មេញ​ ៨​ ទៅ​ ១០​ នាទី​ជា​រាង​រាល់​ថ្ងៃ​ អ្នក​នឹង​ទទួល​បាន​ធ្មេញ​ស​ស្អាត​ផង​ដែរ។​

ប្រភព៖ kanha.sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77