ចប់! ក្រោយលក់​ភូមិគ្រឹះ​ហើយ ទើបបាន​ដឹងថា​មាន​រ៉ែ​មាសនៅជិតផ្ទះ | BayKdang ចប់! ក្រោយលក់​ភូមិគ្រឹះ​ហើយ ទើបបាន​ដឹងថា​មាន​រ៉ែ​មាសនៅជិតផ្ទះ | BayKdang

ចប់! ក្រោយលក់​ភូមិគ្រឹះ​ហើយ ទើបបាន​ដឹងថា​មាន​រ៉ែ​មាសនៅជិតផ្ទះ

តាម Mirror មហាសេដ្ឋី​ប្រទេស​អូស្ត្រាលី Anthony Doolin បាន​លក់​ភូមិគ្រឹះ​របស់​ខ្លួន ហើយ​ក្រោយមក​ទើប​ដឹងថា ក្នុង​តំបន់​អចល​ទ្រព្យ​នេះ គេ​បាន​រកឃើញ​ខ្សែ​រ៉ែ​មាស​ដែល​ពុំ​ទាន់​ត្រូវបាន​គេ​ធ្វើ​អាជីវកម្ម ។​ ពាណិជ្ជករ​ខាងលើ​បាន​ទិញ​ភូមិគ្រឹះ​នេះ នៅ Brisbane អូស្ត្រាលី កាលពី ៣​ឆ្នាំ​មុន​នេះ ក្នុងតម្លៃ ១,៣៥​លាន​ដុល្លារ ។ នៅ​ពេល​ដើរ​លេង​កម្សាន្ត គាត់​បាន​ឃើញ​សញ្ញា​គេ​ធ្វើ​អាជីវកម្ម​រ៉ែ​កាលពី​ពេល​មុន​ប៉ុន្តែ​ពុំ​រវីរវល់​ពិនិត្យមើល​ទីកន្លែង​នោះ ។​

​ក្រោយមក​ដោយ​ការបង្ខំ​របស់​ម្តាយ Anthony Doolin បាន​លក់​អចលនទ្រព្យ​នេះ ។ មិន​បាន​ប៉ុន្មាន​ផង ម្ចាស់​ថ្មី​នៃ​តំបន់​ភូមិគ្រឹះ​នេះ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា នៅ​ខាងក្នុង​តំបន់​រ៉ែ​នេះ​នៅ​មាន​ខ្សែ​រ៉ែ​មាស​ដែល​គេ​ពុំ​ទាន់​ធ្វើ​អាជីវកម្ម ។ ​ក្រោយពេល​ដឹងថា តំបន់​ភូមិគ្រឹះ​ដែល​ខ្លួន​លក់​មាន​រ៉ែ​ផ្ទុក​មាស Doolin ពិតជា​ភ្ញាក់ផ្អើល ហើយ​សោកស្តាយ​យ៉ាងខ្លាំង ។ លោក​បាន​ចែករំលែក​ប្រាប់ថា លោក​ធ្លាប់​បាន​ឃើញ​កន្លែង​គេ​ធ្លាប់​ជីក​យក​រ៉ែ​មាស​ពីមុនមក ប៉ុន្តែ​លោក​គ្រាន់​តែ​ឈរ​សម្លឹង​ពី​ខាងក្រៅ​ប៉ុណ្ណោះ ។​

​ម្ចាស់​ថ្មី លោក Chris Scott ជនជាតិ​អង់គ្លេស រួមជាមួយ​នឹង​ជាងសំណង់​ម្នាក់​ទៀត​នៅ​តំបន់​នោះ​បាន​ចូលទៅ​ក្នុង​ល្អាង​រ៉ែ​មាស ហើយ​អ្នក​ទាំង​ពីរ​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​ឃើញ​នៅ​ខាងក្នុង​វា​ត្រូវ​បាន​ចាក់​បេតុង​ធ្វើ​ជា​លេណដ្ឋាន​លាក់​ខ្លួន​កាលពី​ជំនាន់​សង្គ្រាមលោកលើកទី ២ ហើយ​ក្រោយ​ការ​សិក្សា​លោក​ទើប​បាន​ដឹង​ពី​វត្ត​មាន​ពី​ខ្សែ​រ៉ែ​មាស​នៅ​ក្រោម​ដី​ប្រមាណ ១​សប្តាហ៍​មុន​ប៉ុណ្ណោះ៕

ប្រភព៖ CEN

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77