ងាយៗសម្រាប់មេផ្ទះ ដើម្បីសម្អាត ម៉ាសុីនកិនផ្លែឈើ ដោយមិនចាំបាច់ចំណាយពេលច្រើន | BayKdang ងាយៗសម្រាប់មេផ្ទះ ដើម្បីសម្អាត ម៉ាសុីនកិនផ្លែឈើ ដោយមិនចាំបាច់ចំណាយពេលច្រើន | BayKdang

ងាយៗសម្រាប់មេផ្ទះ ដើម្បីសម្អាត ម៉ាសុីនកិនផ្លែឈើ ដោយមិនចាំបាច់ចំណាយពេលច្រើន

ម៉ាស៊ីន​កិន​ផ្លែឈើ​ជា​របស់​ដ៏​ចាំបាច់​មួយ​នៅក្នុង​គ្រួសារ ប៉ុន្តែ​រូបរាង និង​រចនាសម្ព័ន្ធ​រប​ស់វា​បង្ក​ការលំបាក សម្រាប់​គ្រប់​គ្នា ក្នុងពេល​លាង​សំអាត ។ ប្រសិន​មិន​ប្រយ័ត្ន កាំបិត​កិន​អាច​ធ្វើឲ្យ​អ្នក​ដាច់ដៃ ហើយ​ស្នាម​ប្រឡាក់​យូរថ្ងៃ​នៅ​ពិបាក​ក្នុងការ​ដុសលាង​ថែម​ទៀត ។​

ប៉ុន្តែ កុំ​បារម្ភ ព្រោះ​មាន​វិធី​ដ៏​ប្រសិទ្ធភាព​មួយ​ឲ្យ​អ្នក​កម្ចាត់​ស្នាម​កខ្វក់​ក្នុង​ម៉ាស៊ីន​កិន​យ៉ាង​រហ័ស ដោយ​ប្រើ​របស់​តែ​ម្យ៉ាង ដែល​យើង​គ្រវែង​ចោល ព្រោះ​ចាត់​ថា គ្មាន​ប្រយោជន៍ នោះ​គឺ​សំបក​ស៊ុត ។​

អ្នក​គ្រាន់តែ​យក​សំបក​ស៊ុត​ដាក់ចូល​ក្នុង​ម៉ាស៊ីន​កិន និង​ចាក់ទឹក​ចូល​បន្តិច​ឲ្យ​លិច​សំបក​ស៊ុត បន្ទាប់​មក​ចុច​គន្លឹះ​ឲ្យ​ម៉ាស៊ីន​ដំណើរការ ។ ក្រោយពេល​កិន​ម៉ដ្ឋ​ហើយ​ចូរ​អ្នក​ចាក់​វា​ចេញ អ្នកនឹង​ភ្ញាក់ផ្អើល​ស្មាន​ពុំ​ដល់ ដោយ​ឃើញ​ផ្នែ​ខាងក្នុង និង​កាំបិត​កិន​ស្អាត​ភ្លឺរលោង​ដូច​ថ្មី ។ ឥឡូវ​នេះ​អ្នក​គ្រាន់តែ​យក​វា​លាង​សំអាត​ជាមួយ​ទឹក​ជាការ​ស្រេច ។​

រឿង​សំខាន់​មួយទៀត គឺ​កុំ​ប្រញាប់​ចាក់​ផ្នែក​សំបក​ស៊ុត ដែល​បាន​កិន​ចោល ព្រោះ​វា​អាច​ប្រើប្រាស់​សម្រាប់​គោលដៅ ផ្សេង​គឺ​ធ្វើ​ជី​សម្រាប់​ដំណាំ ។ សំបក​ស៊ុត​ផ្ទុក ៩៧% កាល់ស្យូម​កាបូ​ណាត និង​ផ្ទុក​សារជាតិ​រ៉ែ​ផ្សេងៗ ដូចជា​ហ្វូស​ហ្វ័​រ ម៉ាញ៉េ​ស្យូម សូ​ដ្យូ​ម និង​ប៉ូ​តា​ស្យូម អាច​ជួយ​កែប្រែ និង​បន្ថយ​កម្រិត​ជូរ​របស់​ដី​យ៉ាង​ប្រសិទ្ធភាព​បំផុត ។​

អ្នក​ក៏​អាច​រោយ​សំបក​ស៊ុត​កិន​នេះ​ជុំវិញ​ដើមឈើ​ក្នុងផ្ទះ​ទៅ​ជា​ស្រទាប់ “​របង​” ធម្មជាតិ​ទប់ស្កាត់​ខ្យង និង​ពពួក​សត្វល្អិត​ផ្សេងៗ ៕

ប្រភព៖ CEN

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77