Justin Bieber អះ​​​អាង​​​ថា Hailey Baldwin ជា​នារី​តែ​ម្នាក់​គត់ ដែល​​លោក​ចង់​សាង​ជីវិត​គ្រួសារ | BayKdang Justin Bieber អះ​​​អាង​​​ថា Hailey Baldwin ជា​នារី​តែ​ម្នាក់​គត់ ដែល​​លោក​ចង់​សាង​ជីវិត​គ្រួសារ | BayKdang

Justin Bieber អះ​​​អាង​​​ថា Hailey Baldwin ជា​នារី​តែ​ម្នាក់​គត់ ដែល​​លោក​ចង់​សាង​ជីវិត​គ្រួសារ

(អង់គ្លេស)៖ ពិតជាដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត បន្ទាប់ពីតារាប្រុសសម្បូររឿងអាស្រូវស្នេហ៍ Justin Bieber បានបញ្ជាក់ជាផ្លូវការ ថាលោកកំពុងមានទំនាក់ទំនង ជាមួយតារាម៉ូឌែលស្រីវ័យ ២១ឆ្នាំ Hailey Baldwin និងបានភ្ជាប់ពាក្យជាមួយគ្នាទៀតផង។

តាមរយៈរូបភាពដ៏រ៉ូមែនទិកបង្ហោះនៅលើគណនី Instagram កាលពីម្សិលមិញនេះ Justin កំពុងបង្ហាញឲ្យគ្រប់គ្នាដឹងថា Hailey ជានារីម្នាក់ ដែលលោកចង់ចំណាយពេលពេញមួយជីវិតជាមួយគ្នា។ នៅក្នុងឃ្លាមួយរបស់តារាប្រុសវ័យ ២៤ឆ្នាំរូបនេះ សរសេរថា «ខ្ញុំសន្យាថា នឹងដឹកនាំក្រុមគ្រួសាររបស់យើង ប្រកបដោយកិត្តិយសនិងភាពត្រឹមត្រូវ ព្រះជាម្ចាស់នឹងនាំយើងទៅរកការសម្រេច បាននូវអ្វីគ្រប់យ៉ាង។ មនុស្សជាទីស្រឡាញ់ក្នុងជីវិតខ្ញុំ Hailey ខ្ញុំពិតជាមិន ចង់ចំណាយពេលជាមួយនរណាផ្សេងទៀតទេ»។

ចំណែក Hailey ក៏បានបង្ហោះសារមួយបន្ទាប់ពីសារដ៏ផ្អែមល្ហែមរបស់ Justin ដោយបញ្ជាក់ថា នាងនិងតារាប្រុសរូបនេះទើបនឹងត្រឡប់ មកសាងទំនាក់ទំនងស្នេហ៍ឡើងវិញកាលពីខែមុន ក្រោយពីពួកគេបានជួបគ្នាកាលពីឆ្នាំ២០១៦។

គួរបញ្ជាក់ថា Justin ជាតារាចម្រៀងប្រុសវ័យក្មេង ដែលសម្បូររឿងអាស្រូវស្នេហ៍បំផុត ជាមួយតារាស្រីល្បីៗជាច្រើន រហូតធ្វើឲ្យគ្រប់គ្នាស្ទើរតែមិនចង់ជឿថា លោកអាចនឹងរៀបការជាមួយនារី ជាគូស្នេហ៍ណាម្នាក់ពិតប្រាកដ ប៉ុន្តែក្រោយពីមានការបញ្ជាក់ តាមរយៈបណ្តាញសង្គមបែបនេះ អ្នកគាំទ្របានសម្តែងក្តីរីករាយនិងរង់ចាំមើលថា តើនេះជាដំណឹងពិតឬយ៉ាងណា៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77