យប់ស្អែក នឹងមានការចល័ត កងរាជអាវុធហត្ថ ពីភ្នំពេញទៅស្វាយរៀង សូមកុំភ្ញាក់ផ្អើល! | BayKdang យប់ស្អែក នឹងមានការចល័ត កងរាជអាវុធហត្ថ ពីភ្នំពេញទៅស្វាយរៀង សូមកុំភ្ញាក់ផ្អើល! | BayKdang

យប់ស្អែក នឹងមានការចល័ត កងរាជអាវុធហត្ថ ពីភ្នំពេញទៅស្វាយរៀង សូមកុំភ្ញាក់ផ្អើល!

មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទេស​ឲ្យ​ដឹង​ថា​នៅយប់​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ២០១៨ នឹង​មាន​ការចល័ត​កម្លាំង​កងរាជអាវុធហត្ថពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ស្វាយ​រៀង​ដើម្បី​ចូល​រួម​ខូប​២៥ឆ្នាំ​នៃការ​បង្កើត​ស្ថាប័ន​មួយនេះ។

ក្នុង​សេចក្តីជូន​ដំណឹង​មួយ​ចុះថ្ងៃទី​១០ ខែ​កក្កដា ឆ្នាំ២០១៨​ និង​ត្រូវបាន​អ្នកនាំពាក្យកងរាជអាវុធហត្ថ លោក អេង ហ៊ី ផ្សព្វ​ផ្សាយ​នៅ​ព្រឹកនេះ​ សរសេរថា​កងរាជអាវុធហត្ថ​នឹង​ប្រារព្ធខួប​អនុស្សាវរីយ៍​លើកទី​២៥​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ២០១៨ នៅក្រុង​ស្វាយរៀង ខេត្ត​ស្វាយ​រៀង។

ប្រ​ភពខាងលើ​បន្តថា​កម្លាំង​កងរាជអាវុធហត្ថ​ចំនួន​៨០០​នាក់​នឹង​ត្រូវចេញដំណើរទៅ​កាន់​ខេត្ត​ស្វាយ​រៀង​នៅ​យប់​ថ្ងៃទី១២​ ខែកក្កដា និង​វិល​មក​វិញ​នៅ​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ២០១៨ ក្រោយ​កម្មវិធី​បញ្ជប់។​​ កម្លាំង​ទាំងនេះ​នឹង​ចល័តពី​​សាលាកងរាជអាវុធហត្ថកំបូល ភ្នំពេញ​ និង​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​ភ្នំជុំរាយ ក្នុង​ខេត្ត​កំពង់ស្ពឺ​ ទៅ​កាន់ខេត្ត​ស្វាយរៀង។ នេះបើ​តាម​ប្រ​ភពដដែល៕

អត្ថបទដោយ៖ Sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77