គុនខ្មែរ​​​​កីឡាករ រឿង សោភ័ណ្ឌ ប៉ះ​​កីឡាករ​អ៊ីរ៉ង់ Hassan Ali ខណៈ​គូ​ដណ្តើម​ជើងឯក ប៉ោ ភារិទ្ធ ប៉ះ ភិតណយ ចូឡេមួយថៃ | BayKdang គុនខ្មែរ​​​​កីឡាករ រឿង សោភ័ណ្ឌ ប៉ះ​​កីឡាករ​អ៊ីរ៉ង់ Hassan Ali ខណៈ​គូ​ដណ្តើម​ជើងឯក ប៉ោ ភារិទ្ធ ប៉ះ ភិតណយ ចូឡេមួយថៃ | BayKdang

គុនខ្មែរ​​​​កីឡាករ រឿង សោភ័ណ្ឌ ប៉ះ​​កីឡាករ​អ៊ីរ៉ង់ Hassan Ali ខណៈ​គូ​ដណ្តើម​ជើងឯក ប៉ោ ភារិទ្ធ ប៉ះ ភិតណយ ចូឡេមួយថៃ

(ភ្នំពេញ)៖ គុនខ្មែរកីឡាករ រឿង សោភ័ណ្ឌ ប៉ះ Hassan Ali របស់អ៊ីរ៉ង់ ក្នុងប្រភេទទម្ងន់ ៦៩គីឡូក្រាមដែលជាការប្រកួតគូមិត្តភាព រីឯកីឡាករ ប៉ោ ភារិទ្ធ ប៉ះ ភិតណយ ចូឡេមួយថៃ ក្នុងប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម ដែលត្រូវធ្វើការប្រកួតគូដណ្តើមជើងឯក ក្នុងកម្មវិធីកំពូលអ្នកប្រដាល់ជើងឯកគុនខ្មែរ គោជល់ នៅថ្ងៃ សៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨ នៅសង្វៀន CNC។

កីឡាករដែលមានរហស្សនាមដៃភ្លើងជើងរន្ទៈ រឿង សោភ័ណ្ឌ មានអាយុ២៦ឆ្នាំ កម្ពស់ ១.៦៤ម៉ែត្រ ទម្ងន់ ៦៩គីឡូក្រាម ធ្លាប់ប្រកួតបាន ១៤៩ដង ឈ្នះ១៣២ដង ចាញ់ ១៦ដង ស្មើ២ដង ផ្តួលគូប្រកួតឲ្យសន្លប់បាន ៤០ដងមកពីក្លឹបម្កុដរាជសីហ៍។

សម្រាប់កីឡាករ ប៉ោ ភារិទ្ធ មានអាយុ២៣ឆ្នាំ កម្ពស់ ១.៧០ម៉ែត្រ ទម្ងន់៦៣.៥គីឡូក្រាម ធ្លាប់ប្រកួតបាន៧៧ដង ឈ្នះ ៦៨ដង ចាញ់៧ដង ស្មើ២ដង និងផ្តួលគូប្រកួតឲ្យសន្លប់បាន ១៣ដង មកពីក្លឹបសមាគមកីឡាករប្រដាល់ក្រសួងកសិកម្ម។

ចំណែកកីឡាករថៃ ភិតណយ ចូឡេមួយថៃ មានអាយុ២១ឆ្នាំ កម្ពស់ ១.៧០ម៉ែត្រ ទម្ងន់៦៣.៥គីឡូក្រាម ប្រកួតឈ្នះ ៦០ដង ចាញ់១៤ដង ស្មើ៦ដង ផ្តួលដៃគូឲ្យសន្លប់បាន ១០ដង មកពីខេត្តសុរិន្ទរ៏។ សម្រាប់កីឡាករ ប៉ោ ភារិទ្ធ ប៉ះ ភិតណយ ចូឡេមួយថៃ ត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯក គោជល់ រដូវកាលទី៩៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77