សូមប្រយ័ត្ន! ប៉ូលិសរកឃើញទុរេនជ្រលក់ថ្នាំរាប់តោននៅវៀតណាម ដែលបិតស្លាកសញ្ញាបរទេស | BayKdang សូមប្រយ័ត្ន! ប៉ូលិសរកឃើញទុរេនជ្រលក់ថ្នាំរាប់តោននៅវៀតណាម ដែលបិតស្លាកសញ្ញាបរទេស | BayKdang

សូមប្រយ័ត្ន! ប៉ូលិសរកឃើញទុរេនជ្រលក់ថ្នាំរាប់តោននៅវៀតណាម ដែលបិតស្លាកសញ្ញាបរទេស

ប៉ូលិស​វៀតណាម បាន​រក​ឃើញ​ទុរេន​រាប់​តោន​សង្ស័យ​ជ្រលក់​ថ្នាំ​គីមី​នៅ​កន្លែង​លក់​ក្នុង​តំបន់​មួយ​នៃ​ភាគ​ខាង​ត្បូង​ប្រទេស​កាល​ពី​សប្ដាហ៍​មុន។

យោង​តាម Tuoitre ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត Dong Nai ចុះ​ធ្វើ​ការ​ត្រួត​ពិនិត្យ​កាល​ពី​ថ្ងៃ​ទី ៦ កក្កដា​កន្លង​ទៅ និង​រក​ឃើញ​កម្មករ​មួយ​ក្រុម​កំពុង​ជ្រលក់​ថ្នាំ​ពណ៌​លឿង​ដើម្បី​ឲ្យ​មើល​ទៅ​ស្រស់​ល្អ។ កន្លែង​ជ្រលក់​ថ្នាំ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ឈ្មោះ Nguyen Thanh Tam ដែល​ជា​ឈ្មួយ​មួយ​រូប។

ក្រោយ​ពេល​ត្រួត​ពិនិត្យ ប៉ូលិស​បាន​ធ្វើ​ការ​ដក​ហូត​ទុរេន​ចំនួន ១៤​តោន​វេច​ខ្ចប់​ក្នុង​កេះ​ជាង ៨០០ និង​ថ្នាំ​គីមី​ចំនួន ២០​ដប​។ លើស​ពី​នេះ​ទៀត ស្លាក​សញ្ញា​ជាង ៣០​គីឡូក្រាម​ដែល​បាន​បោះ​ពុម្ភ​ជា​ភាសា​ផ្សេង​ៗ​គ្នា​សម្រាប់​បិទ​លើ​ផ្លែ​ទុរេន និង​ម្សៅ​ពណ៌​លឿង​ជាង ១០​ថង់​ទៀត ក៏​ត្រូវ​បាន​ដក​ហូត​ផង​ដែរ។

មក​ទល់​ពេល​នេះ អាជ្ញាធរ​ក្នុង​តំបន់​កំពុង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទុរេន​ដក​ហូត​ទាំង​នោះ ដើម្បី​កំណត់​ថា​តើ​វា​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ឬ​យ៉ាង​ណា៕

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77