ផ្ទុះរោងចក្រគីមី​នៅខេត្តស៊ីឈ័ន​ប្រទេសចិន ផ្តាច់ជីវិត​មនុស្សជិត​២០នាក់ និងរបួស​១២នាក់! | BayKdang ផ្ទុះរោងចក្រគីមី​នៅខេត្តស៊ីឈ័ន​ប្រទេសចិន ផ្តាច់ជីវិត​មនុស្សជិត​២០នាក់ និងរបួស​១២នាក់! | BayKdang

ផ្ទុះរោងចក្រគីមី​នៅខេត្តស៊ីឈ័ន​ប្រទេសចិន ផ្តាច់ជីវិត​មនុស្សជិត​២០នាក់ និងរបួស​១២នាក់!

(សៀងហៃ)៖ ការផ្ទុះដ៏ខ្លាំង​មួយនៅឯរោងចក្រ​គីមីមួយកន្លែង នៅក្នុងខេត្ត ស៊ីឈ័ន (Sichuan) ស្ថិតនៅភាគនិរតី​ប្រទេសចិន​ បានផ្ដាច់យក​អាយុជីវិតមនុស្ស ១៩នាក់ និង១២នាក់​ផ្សេងទៀតរង​របួស។ នេះបើតាម​អាជ្ញាធរនៅក្នុងតំបន់ ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨។

អាជ្ញាធរចិន​បានឱ្យដឹង​ទៀតថា រហូតមកទល់​នឹងពេលនេះ​គេមិនទាន់អាច​កំណត់ពីមូលហេតុ​ នៃការផ្ទុះ​កាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅឯរោងចក្រ បច្ចេកវិទ្យា យីប៊ីន ហេងដា (Yibin Hengda Technology) នៅឡើយទេ។ ប៉ុន្តែអ្នកលេង​បណ្ដេញទំនាក់ទំនង​សង្គមក្នុង​ប្រទេសចិន បានចែកចាយ​រូបភាព​ជាច្រើន បង្ហាញពី​ផ្សែង និងភ្លើងឆេះយ៉ាង​សន្ធោសន្ធៅ​ចេញពីរោងចក្រ​នេះ។

គួររំលឹកថា កាលពី​ឆ្នាំ២០១៥ ការផ្ទុះដ៏ខ្លាំងឃ្លាំង​ស្ដុកសារធាតុគីមី​នៅឯទីក្រុង​កំពង់ផែ Tianjin បានសម្លាប់​មនុស្ស ១៦៥នាក់ ហើយកាលពី​ឆ្នាំ២០១៧ មនុស្ស​០៨នាក់ ក៏បានបាត់បង់​ជីវិតផងដែរ នៅក្នុងគ្រោះថ្នាក់​ផ្ទុះរោងចក្រ​ឥន្ធនៈ​គីមីមួយ​កន្លែងនៅឯ​ខេត្តសានទុង (Shandong)៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77