ស្ងាត់ៗ​ Apple ប្រកាស​ចេញ​ MacBook Pro ស៊េរីឆ្នាំ​ ២០១៨ ដែលមានតម្លៃកំពូលដល់ទៅ ៦ ៦៩៩ដុល្លារ! | BayKdang ស្ងាត់ៗ​ Apple ប្រកាស​ចេញ​ MacBook Pro ស៊េរីឆ្នាំ​ ២០១៨ ដែលមានតម្លៃកំពូលដល់ទៅ ៦ ៦៩៩ដុល្លារ! | BayKdang

ស្ងាត់ៗ​ Apple ប្រកាស​ចេញ​ MacBook Pro ស៊េរីឆ្នាំ​ ២០១៨ ដែលមានតម្លៃកំពូលដល់ទៅ ៦ ៦៩៩ដុល្លារ!

ក្រុមហ៊ុន​ Apple បាន​ប្រកាស​ចេញ​ MacBook Pro ស៊េរី​ឆ្នាំ​ ២០១៨ ​​យ៉ាង​ស្ងាត់​ស្ងៀម​ជា​ទីបំផុត ដោយ​ប្រភេទ​ដែល​មាន​សមត្ថភាព​ខ្លាំង​កប់​បំផុត (Top Configuration) មាន​តម្លៃ​ថ្លៃ​ដល់​ ៦ ៦៩៩ ដុល្លារ។

ចំពោះ​ Top Configuration នៃ​ MacBook Pro មាន​​លក្ខណៈ​សម្បត្តិ​ដូច​​ខាង​ក្រោម ៖

– អេក្រង់​ទំហំ​ ១៥ អ៊ីញ​ ប្រភេទ​ True Tone

– CPU Intel Core i9 ជំនាន់​ទី​ ៨ ល្បឿន​ ២,៦ GHz

– RAM ប្រភេទ​ DDR4 ទំហំ​ ៣២ GB

– អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ SSD ទំហំ​ ៤ TB​

សម្រាប់​ប្រភេទ​ធម្មតា​ (Base Model) វិញ​ MacBook Pro អេក្រង់​ ១៣ អ៊ីញ មាន​តម្លៃ​ចាប់​ផ្ដើម​ពី​ ១ ៧៩៩ ដុល្លារ និង អេក្រង់​ ១៥ អ៊ីញ​ មាន​តម្លៃ​ចាប់​ផ្ដើម​ពី​ ​២ ៣៩៩ ដុល្លារ ។

MacBook Pro ឆ្នាំ​ ២០១៨ បាន​ចាប់​ផ្ដើម​បញ្ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៣ ខែ​កក្កដា​នេះ ដោយ​​មាន​លក់​មុន​គេ​នៅ​សហរដ្ឋអាមេរិក​ និង​ទីផ្សារ​មួយ​ចំនួន​ទៀត៕​​​​​​​​​

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77