ម្ចាស់ក្រចកដៃវែង​ជាងគេបំផុត​លើលោក ដែលជាប់ក្នុងកំណត់ត្រា Guinness បង្ហាញ​នូវប្រវត្តិគួរឲ្យ​ចាប់​អារម្មណ៍បំផុត | BayKdang ម្ចាស់ក្រចកដៃវែង​ជាងគេបំផុត​លើលោក ដែលជាប់ក្នុងកំណត់ត្រា Guinness បង្ហាញ​នូវប្រវត្តិគួរឲ្យ​ចាប់​អារម្មណ៍បំផុត | BayKdang

ម្ចាស់ក្រចកដៃវែង​ជាងគេបំផុត​លើលោក ដែលជាប់ក្នុងកំណត់ត្រា Guinness បង្ហាញ​នូវប្រវត្តិគួរឲ្យ​ចាប់​អារម្មណ៍បំផុត

(ញូយ៉ក)៖ សារមន្ទីរ​នៃទីក្រុង​ញូយ៉ក «ជឿ ឬ មិនជឿ» បានដាក់តាំង​បង្ហាញក្រចកដៃខាងឆ្វេង​របស់លោក ស្រ៊ីដា ឈីលឡាល់ (Shridhar Chillal) ដែល​បាន​ជាប់ក្នុងកំណត់ត្រា​ពិភពលោក Guinness World Record ជាអ្នកមាន​ក្រចកដុះលើដៃវែង​ជាងគេបង្អស់លើ​លោក។ នេះបើតាមការដក​ស្រង់ការផ្សាយ​ចេញពី​សារព័ត៌មានចិន CGTN នៅព្រឹក​ថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨។

លោក Chillal វ័យ ៨២ឆ្នាំ ទីបំផុតនាពេលថ្មីៗនេះ​បានប្រគល់ក្រចកដៃ​របស់ខ្លួនទៅឲ្យ Ripley’s Beilive It or Not ក្រោយពីបាន​បណ្តុះ​ពួកវាអស់​រយៈពេល ៦៦ឆ្នាំ កន្លងមក។ ក្រចកដៃនេះ​មានប្រវែបសរុប​បញ្ចូលគ្នា ៩០៩.៦សង់ទីម៉ែត្រ (ជិត១០ម៉ែត្រ) ដោយក្នុងនោះ​​ក្រចកដៃ​មេគឺវែងជាង​​គេ​ មានប្រវែងរហូតដល់ទៅ ១៩៧.៨សង់ទីម៉ែត្រ (ជិត២ម៉ែត្រ)។

គួរជម្រាប​ថា លោក Chillal បានឈប់កាត់ក្រចកដៃឆ្វេង​របស់លោក កាលពីឆ្នាំ១៩៥២ ក្រោយពីគ្រូ​បង្រៀនម្នាក់​បានស្តីបន្ទោស​ដាក់​រូបលោក​ ដោយសារតែការប្រឡែង​លេងជាមួយមិត្តភក្តិ ហើយបានធ្វើឲ្យបាក់ក្រចកដៃ​របស់គ្រូដោយ​អចេតនា។ គ្រូបង្រៀន​ម្នាក់នោះ​បាន​និយាយថា លោក Chillal នឹងគ្មានថ្ងៃ​យល់ពី​កម្រិតនៃការយកចិត្តទុកដាក់​ និងថែទាំនៃក្រចកដៃ​វែងនោះ​ឡើយ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77