CL ឆ្លើយ​តប​នឹង​អ្នក​គាំទ្រ ដែល​គិត​​ថា​ នាង​ចាក​ចេញ​ពី YG Entertainment | BayKdang CL ឆ្លើយ​តប​នឹង​អ្នក​គាំទ្រ ដែល​គិត​​ថា​ នាង​ចាក​ចេញ​ពី YG Entertainment | BayKdang

CL ឆ្លើយ​តប​នឹង​អ្នក​គាំទ្រ ដែល​គិត​​ថា​ នាង​ចាក​ចេញ​ពី YG Entertainment

(កូរ៉េ)៖ អ្នកគាំទ្រជាច្រើនកំពុងគិតថាកំពូលតារាចម្រៀង CL បានចាកចេញពី YG Entertainment បន្ទាប់ពីបានឃើញនាងឆ្លើយតបសារមួយ នៅលើ Instagram ។ មានពាក្យចចាមអារ៉ាមថា អតីតតារាស្រីក្រុម 2NE1 រូបនេះអាចនឹងចាកចេញពីក្រុមហ៊ុន ដែលនាងកំពុងជ្រកបន្ទាប់ពីនាងបានចុច like ពាក្យផ្តល់យោបល់របស់អ្នកគាំទ្រម្នាក់ដែលនិយាយប្រាប់ឲ្យ CL គួរតែចាកចេញពី YG យ៉ាងយូរនៅចុងខែនេះ ហើយការគិតដូចគ្នានេះកំពុងកើតឡើងម្តងទៀត។

កាលពីថ្ងៃទី១១ ខែកក្កដា ស្រាប់តែមានអ្នកគាំទ្រម្នាក់ទៀតបានបង្ហោះសារទៅ Instagram របស់ CL ថា “សូមកុំចាកចេញពី YG Entertainment ។ ខ្ញុំស្រឡាញ់អ្នកម្ចាស់ក្សត្រីយ៍ @chaelincl. Blackjack ហើយ YG តែងតែគាំទ្រអ្នក។ សូមនៅទីនោះ ប្រកបដោយសុខភាពល្អ” ។

បន្ទាប់មក CL ក៏បានឆ្លើយតបថា “មានមនុស្សតំណាង YG ជាច្រើនកំពុងឆ្ងល់ពេលនេះ។ ដូចដែលអ្នកគ្រប់ឃើញ ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា។ អរគុណសម្រាប់គ្រប់គ្នា ដែលតែងតែផ្តល់ការគាំទ្រខ្ញុំ” ។ ទោះជាមានការឆ្លើយតបបែបនេះក្តីក៏យើងនៅមិនទាន់ដឹងថា តារាចម្រៀងស្រីរូបនេះ នឹងសម្រេចចិត្តចាកចេញពី YG Entertainment ឬយ៉ាងណានោះទេ? ខណៈដែលបទថ្មីរបស់ CL ហាក់ដូចជាស្ងប់ស្ងាត់ មិនទាន់ចេញផ្សាយនៅឡើយ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77