Barcelona ទិញ​បាន​ខ្សែ​ការពារ Lenglet ពី​ក្លឹប Sevilla ក្នុង​តម្លៃ ៤២លាន​ដុល្លារ | BayKdang Barcelona ទិញ​បាន​ខ្សែ​ការពារ Lenglet ពី​ក្លឹប Sevilla ក្នុង​តម្លៃ ៤២លាន​ដុល្លារ | BayKdang

Barcelona ទិញ​បាន​ខ្សែ​ការពារ Lenglet ពី​ក្លឹប Sevilla ក្នុង​តម្លៃ ៤២លាន​ដុល្លារ

(បាសេឡូណា)៖ ក្លឹបបាល់ទាត់ FC Barcelona ទិញបានកីឡាករខ្សែការពារម្នាក់ Clement Lenglet ពីក្លឹបសមាជិក La Liga, Sevilla ក្នុងតម្លៃខ្លួន ៤២លានដុល្លារនាថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា កីឡាករលេងក្នុងតំណែងខ្សែការពារកណ្តាល Clement Lenglet បានព្រមព្រៀងចុះកិច្ចសន្យាពេល ៥ឆ្នាំជាមួយក្លឹបដែលមានមូលដ្ឋានស្ថិតនៅតំបន់ Catalan នៃប្រទេសអេស្ប៉ាញមួយ នេះរយៈពេល ៥ឆ្នាំ ដែលមានតម្លៃទិញផ្តាច់កិច្ចសន្យាកើនដល់ ៣៥០លានដុល្លារនៅកីឡដ្ឋាន Camp Nou។

ប្រភពពីក្លឹបជើងឯកអេស្ប៉ាញ Barcelona បានបញ្ជាក់ថា ការនាំចូល Lenglet គឺដើម្បីពង្រឹងតំបន់ការពារ ដើម្បីត្រៀម ប្រយុទ្ធនៅខែក្រោយនេះ ក្នុងលីគកំពូលអេស្ប៉ាញ ក៏ដូចជា Champions League ផងដែរ ដោយមើលឃើញថា កីឡាករមានវ័យទើបតែ ២៣ឆ្នាំ Lenglet ក៏បានបង្ហាញខ្លួនឲ្យ Sevilla ក្នុងវគ្គ១៦ក្រុមនៃ UEFA Champions League ពេលអតីតក្រុមខ្លួន Sevilla ពេលប៉ះ Manchester United និងជួយ Sevilla ឡើងដល់វគ្គ៨ក្រុមនៃពានអឺរ៉ុប ផងដែរនោះ។

Lenglet នឹងចាប់ដៃគូជាមួយខ្សែការពារដែលមានស្រាប់ Gerard Pique, Samuel Untiti និង Thomas Vermaelen ក្រោយពេល Barcelona ទើបបាត់បង់កីឡាករសំខាន់ ២រូបរួមមាន Andres Iniesta ផ្លាស់ទៅលេងនៅជប៉ុន និង Paulinho ផ្ទេរនៅលេងនៅលីគកំពូលរបស់ប្រទេសចិន៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77