Hailey​ Baldwin ​មាន​អារម្មណ៍​បែបណា​ ចំពោះ​ស្នាម​សាក់​របស់​ Selena​ Gomez ​លើដៃ​ Justin ​Bieber​? | BayKdang Hailey​ Baldwin ​មាន​អារម្មណ៍​បែបណា​ ចំពោះ​ស្នាម​សាក់​របស់​ Selena​ Gomez ​លើដៃ​ Justin ​Bieber​? | BayKdang

Hailey​ Baldwin ​មាន​អារម្មណ៍​បែបណា​ ចំពោះ​ស្នាម​សាក់​របស់​ Selena​ Gomez ​លើដៃ​ Justin ​Bieber​?

(អាមេរិក)៖ មនុស្សជាច្រើនកំពុងផ្តោត ការចាប់អារម្មណ៍ ចំពោះស្នាមសាក់នៅលើដៃរបស់ Justin Bieber ពីអតីតគូស្នេហ៍ គឺនាង Selena Gomez ដែលនៅមិនទាន់រលុប ប៉ុន្តែវាហាក់ដូចជា មិនធ្វើបានឲ្យ Hailey Baldwin ខឹងសម្បារខ្លាំងទេ ព្រោះនាងជាមនុស្សមានហេតុផល។

ប្រភពមួយស្និទ្ធនឹង Hailey បានប្រាប់ HollywoodLife ថា ទោះជាយ៉ាងណាវាមិនមែន ជាស្ថានភាពដ៏ល្អនោះទេ តែមានការរំឭកជាប្រចាំពី Selena នៅលើដៃរបស់តារាប្រុសរូបនេះ ប៉ុន្តែ Hailey មិនអនុញ្ញាត ឲ្យបញ្ហានេះរំខាននាងឡើយ។ Justin ប្រាប់ Hailey ថា ស្នាមសាក់ គឺជាអតីតកាលរបស់លោក តែលោកជាមនុស្សដែល ជ្រើសយកបច្ចុប្បន្នសម្រាប់អនាគត ហើយ Justin សន្យាថា នឹងទទួលការចាក់សាក់សម្រាប់ Hailey សម្រាប់បញ្ជាក់ពីសេចក្តីស្រលាញ់ របស់ពួកគេ។

ជាមួយនឹងការបង្ហាញពីក្តីស្រឡាញ់ ដ៏ធំធេងចំពោះគ្នានេះ ធ្វើឲ្យអ្នកគាំទ្រពួកគេពិតជា មិនអាចរង់ចាំមើលថ្ងៃរៀបការរបស់អ្នកទាំងពីរ យូរឡើយសង្ឃឹមថា Justin និងដឹកដៃ Hailey សាងជីវិតគ្រួសារឆាប់ៗ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77