អត្តពលិកកីឡា​អូឡាំ​ពិក ​៨ភាគរយ​មាន​ជំងឺហឺត | BayKdang អត្តពលិកកីឡា​អូឡាំ​ពិក ​៨ភាគរយ​មាន​ជំងឺហឺត | BayKdang

អត្តពលិកកីឡា​អូឡាំ​ពិក ​៨ភាគរយ​មាន​ជំងឺហឺត

(សុខភាព)៖ ការសិក្សាថ្មីបានឲ្យដឹងថា ជំងឺហឺតគឺជំងឺរុំារ៉ៃ ដែលតែងតែកើតឡើងច្រើនបំផុតនៅក្នុងចំណោមក្រុមអត្តពលិក នៅឯកីឡាអូឡាំពិក។ ការសិក្សាបានរកឃើញថា អត្តលិកកីឡាអូឡាំពិក ប្រហែល៨ភាគរយមានជំងឺ ហឺតដែលធ្វើឲ្យផ្លូវដង្ហើមរបស់ពួកគេ មានសភាពរួមតូច។

ការសិក្សាបានធ្វើការវិនិច្ឆ័យ ទៅលើព័ត៌មានរបស់ក្រុមអត្ថពលិកកីឡាអូឡាំពិក ចាប់តាំងពីឆ្នាំ២០០២ ដល់២០១៥។ ជាមួយគ្នានេះវាក៏បានបង្ហាញឲ្យឃើញថា បំពង់ហិត បេតា ២ ដែលពួកគេតែងតែប្រើប្រាស់នោះ គឺជាថ្នាំជំងឺហឺត។

យោងទៅតាមការសិក្សាស្រាវជ្រាវ របស់មហាវិទ្យាល័យអូស្រ្តាលី ភាគខាងកើតបានឲ្យដឹងថា វាជាអាការៈសាមញ្ញបំផុត សំរាប់អត្តលិកដែលជ្រើសរើស យកកីឡាណាដែលត្រូវប្រើប្រាស់ភាពអំណត់ខ្លាំង។ ក៏ប៉ុន្តែវាមិនអាចមានផលប៉ះពាល់ ដល់ការឈ្នះឬចាញ់របស់ពួកគេឡើយ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77