ផ្លែ​ប៊ឺរ «យក្ស» កំពុងផ្ទុះការពេញនិយមនៅ​អូស្ត្រាលី ទោះបីថ្លៃបន្តិចក៏ដោយ! | BayKdang ផ្លែ​ប៊ឺរ «យក្ស» កំពុងផ្ទុះការពេញនិយមនៅ​អូស្ត្រាលី ទោះបីថ្លៃបន្តិចក៏ដោយ! | BayKdang

ផ្លែ​ប៊ឺរ «យក្ស» កំពុងផ្ទុះការពេញនិយមនៅ​អូស្ត្រាលី ទោះបីថ្លៃបន្តិចក៏ដោយ!

ពូជ​ផ្លែ​ប៊ឺរ ដែល​មាន​ទំហំ​ធំ​ជាង​ប៊ឺរ​ធម្មតា​ដល់ទៅ​៥​ដង កំពុង​ពេញនិយម​យ៉ាងខ្លាំង​នៅ​អូស្ត្រាលី ទោះបី​វា​មាន​តម្លៃ​ដល់​ទៅ ១២​ដុល្លារ ១​ផ្លែ​ក៏ដោយ ។​

​ពូជ​ប៊ឺរ​ធំ​ចម្លែក​នេះ មានឈ្មោះ​ថា ប៊ឺរ Avozillas ទម្ងន់​ជា​មធ្យម ១,២kg/​ផ្លែ ហើយ​តម្លៃ​ដល់​ទៅ ១២​ដុល្លារ​/​ផ្លែ ។​ មាឌធំរបស់វា ពុំ​មែន​ជា​ការប្រែប្រួល​ហ្សែ​ន​ទេ ។ គឺជា​លទ្ធផល​នៃ​ការ​ក្លូន​ផ្សាំ​ពូជ​ប៊ឺរ ២​ប្រភេទ ។​

ប្រភពដើម​នៃ​ពូជ​ប៊ឺរ​នេះ​គឺ​ប្រទេស​អាហ្វ្រិក​ខាងត្បូង ត្រូវបាន​គេ​នាំយក​មក​ដាំ​នៅ​អូស្ត្រាលី ហើយ​រូបភាព​នេះ​ជា​ការប្រមូល​ផល គ្រា​ដំបូង ។​ បច្ចុប្បន្ន​ប៊ឺរ​អម្បូរ​ថ្មី​នេះ​ទើប​មាន​ដាំ​តែ​នៅ​កសិដ្ឋាន ផ្លែឈើ​ត្រូពិច Grore’s Grown Fruits តែ​១​គត់​នៅ Queeusland អូស្ត្រាលី ។​

​ថ្វី​ត្បិត​ផ្លែ​វា​ធំ តែ​គ្រាប់​របស់​វា​មាន​ទំហំ​ប៉ុន​តែ​គ្រាប់​ប៊ឺរ​ធម្មតា​ប៉ុណ្ណោះ មានន័យ​ថា វា​សម្បូរ​ដោយ សាច់​ប៊ឺរ ស្អិតរ​មួ​ត​… ។​ ក្រៅ​ពី​ទំហំ​ធំ​ជាង​សាច់ និង​ឱជា​រស គឺ​ដូច​ផ្លែ​ប៊ឺរ​ធម្មតា ម្ចាស់​កសិដ្ឋាន​ប្រាប់ថា គាត់​ដាំ​វា ៤​ឆ្នាំ​ហើយ ហើយ​ទើប​ប្រមូល​ផល​ដំបូង​យកទៅលក់ ។​ គាត់​លក់​អស់​ក្រោយ​ប្រមូល​ផល ២​ថ្ងៃ​ប៉ុណ្ណោះ ។​ ​ផ្លែ​ប៊ឺរ Avozillas មាន​ម្ចាស់​កម្មសិទ្ធិបញ្ញា បើ​ចង់​ដាំ​ហើយ​នាំ​ចេញ​លក់​គឺ​តម្រូវ​ទិញ​អាជ្ញាប័ណ្ណ ។​

ប្រភព៖ CEN

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77