លក្ខណៈពិសេស​៦​យ៉ាង បង្ហាញថា​ជប៉ុន​ ខុសពីប្រទេសដ៏ទៃ | BayKdang លក្ខណៈពិសេស​៦​យ៉ាង បង្ហាញថា​ជប៉ុន​ ខុសពីប្រទេសដ៏ទៃ | BayKdang

លក្ខណៈពិសេស​៦​យ៉ាង បង្ហាញថា​ជប៉ុន​ ខុសពីប្រទេសដ៏ទៃ

១. ជប៉ុន​តែង​ចាប់អារម្មណ៍​លើ​បរិស្ថាន​រស់នៅ​របស់​ពួកគេ​ណាស់ ។ សូម្បី​តែ​ប្រឡាយ​បង្ហូរទឹក​កាកសំណល់​ក៏​ស្អាត​ដល់​ថ្នាក់​អាច​ចិញ្ចឹម​ត្រី KOI ហើយ​ពួក​វា​រស់នៅ​បាន​ដោយ​គ្មាន​… បញ្ហា ។​

២. ​មនសិការ​សម្អាត រៀបចំ ត្រូវបាន​បង្រៀន​ទៅ​ជា​ទម្លាប់​តាំង​ពី​តូច​ម្លេះ ។ ជាក់ស្តែង​ក្នុង World Cup ២០១៨ ពិភពលោក ពិតជា​ភ្ញាក់ផ្អើល ពិសេស​នៅ​ពេល​ដែល​ក្រុមបាល់ទាត់​របស់​ពួកគេ​ប្រកួត​… ចាញ់ក្តី ក៏​ការងារ​សម្អាត​នៅតែ​ប្រព្រឹត្តទៅ​ជា​ធម្មតា ។​

៣. មាន​ទាំង​ភោជនីយដ្ឋាន​លក់​គ្រឿង​កំប៉ុង​១ ។ ធម្មតា​នៅ​ប្រទេស​ទាំងឡាយ​ភោជនីយដ្ឋាន​ជា​ទី​កន្លែង​លក់​អាហារ “​ក្តៅ​ហ៊ុយៗ​” ។ ប៉ុន្តែ​នៅ​ជប៉ុន​មាន​ហាង ឬ​ក្លឹប​ជាច្រើន ដែល​លក់​តែ​គ្រឿង​កំប៉ុង​ត្រូវបាន​គេ​នាំចូល​ពី​គ្រប់​ប្រទេស ។​

៤. សុជីវធម៌​ក្នុង​ការហូបចុក ៖ ត្រូវ​បរិភោគ​កាន់តែ “​ឮស្នូរ​” កាន់តែ​ល្អ ។ នេះ​ជា​ចំណុច​ផ្ទុយគ្នា​ទាំងស្រុង​ពិសេស​ចំពោះ​លោក​ខាងលិច ។ នៅ​ជប៉ុន ការបរិភោគ​ស៊ុប មី​… គឺ​ត្រូវ​បញ្ចេញ​ស្នូរ​ទើប​ល្អ ព្រោះថា បែប​នេះ​ជា​ទង្វើ “​សរសើរ​” ទើប​ថា​ឆ្ងាញ់ ពុំនោះសោត អ្នក​ចម្អិន​គេ​នឹង​ពុំ​សប្បាយចិត្ត​ឡើយ ។​

៥. របៀប​ស្វាគមន៍ ឬ​លាគ្នា ក៏​ដូច្នេះ​ដែរ ។ ខណៈពេល​ដែល​ជា​ទូទៅ​គេ​ចាប់ដៃ​គ្នា​នោះ ជប៉ុន​គឺ ឱនក្បាល​ទៅវិញទៅមក ហើយ​ឱន​កាន់តែ​ទាប​គឺ​កាន់តែ​សម្តែងឡើង​នូវ​ការគោរព ។​

៦. ចាត់ទុក ឆ្មា​ខ្មៅ​ជា​រឿង “​ល្អ​” ។ នេះ​ផ្ទុយស្រឡះ​ពី​វប្បធម៌​ទាំង​លោក​ខាងលិច និង​លោក​ខាងកើត ដែល​ច្រើន​ចាត់ទុក​ឆ្មា​ខ្មៅ​ជា​ប្រផ្នូល​នាំ​គ្រោះ​។ នៅ​ជប៉ុន ឆ្មា​ខ្មៅ​ជា​និមិត្តរូប​នៃ​ភ័ព្វសំណាង ។ វា​នាំ​មក​នូវ​ប្រផ្នូល​ល្អ ដល់​ថ្នាក់​អាចជួយ​សម្រួល​ជោគវាសនា​ឲ្យ​ប្រសើរ​ឡើង​ទៀតផង ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77