ក្រសួង​អប់រំ បង្ហាញវិធីគណនាលំដាប់ពិន្ទុបាក់ឌុប កុំឲ្យសិស្សយល់ច្រឡំ | BayKdang ក្រសួង​អប់រំ បង្ហាញវិធីគណនាលំដាប់ពិន្ទុបាក់ឌុប កុំឲ្យសិស្សយល់ច្រឡំ | BayKdang

ក្រសួង​អប់រំ បង្ហាញវិធីគណនាលំដាប់ពិន្ទុបាក់ឌុប កុំឲ្យសិស្សយល់ច្រឡំ

ការប្រឡងមធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ ខាងមុខនេះ ក្រសួង​អប់រំ បាន​បង្ហាញ​វិធី​គណនា​លំដាប់​ពិន្ទុ ដើម្បី​កុំ​​ឲ្យ​មាន​ការ​យល់​ច្រឡំ​ត​ទៅ​ទៀត​។

នេះជាវិធីគណនា​ងាយ​បំផុត​ សម្រាប់​សិស្ស​ទាំង​អស់​គ្នា​អាច​មើល​របៀប​គណនា និង​ពន្យល់​យ៉ាង​ច្បាស់​តាមរូបមន្តខាងក្រោម៖

PR = [(n – i +1) / n ] x 100

ក្នុងរូបមន្តខាងលើ៖

  • PR ជាលំដាប់ពិន្ទុ
  • n ជាចំនួនបេក្ខជនដែលបានមកប្រឡងទាំងអស់
  • i ជាចំណាត់ថ្នាក់របស់បេក្ខជនណាម្នាក់

ឧទាហរណ៍ ៖ នៅឆ្នាំ២០១៥ មានបេក្ខជនដែលបានមកប្រឡង ៨៨ ៤៨៨ នាក់ តើបេក្ខជនម្នាក់ឈ្មោះ សុក ថា ដែលបានចំណាត់ថ្នាក់ទី១១ មានលំដាប់ពិន្ទុប៉ុន្មាន ?

ចម្លើយ ៖ លំដាប់ពិន្ទុរបស់បេក្ខជនឈ្មោះ សុក ថា គឺ

PR = [(88488 – 11 + 1) / 88488] x 100 = 99.988

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77