ញាក់សាច់! ពូជ​ល្មុត​ថ្មីនេះ មានទំហំធំ ចង់ស្មើទំហំក្បាលមនុស្ស ហើយឮថាមានរស់ជាតិឆ្ងាញទៀងផង | BayKdang ញាក់សាច់! ពូជ​ល្មុត​ថ្មីនេះ មានទំហំធំ ចង់ស្មើទំហំក្បាលមនុស្ស ហើយឮថាមានរស់ជាតិឆ្ងាញទៀងផង | BayKdang

ញាក់សាច់! ពូជ​ល្មុត​ថ្មីនេះ មានទំហំធំ ចង់ស្មើទំហំក្បាលមនុស្ស ហើយឮថាមានរស់ជាតិឆ្ងាញទៀងផង

ល្មុត​សាច់​ក្រហម មាន​បណ្តោយ​ផ្លែ​ពី ១៧Cm-២២Cm ទម្ងន់​ផ្លែ​តូច​បំផុត​គឺ ៤០០ gr ខណៈពេល​ដែល​ទម្ងន់​ផ្លែ​ធំ​បំផុត​គឺ ២​គីឡូក្រាម ឯណោះ ។ ល្មុត​នេះ​ពូជ​វា​សម្បូរ​នៅ​ប្រទេស​ថៃ ។​

​ល្មុត​នេះ​មាន​ប្រភព​ដើម​ចេញ​ពី​បណ្តា​ប្រទេស​នៅ​អាមេរិក​កណ្តាល វា​មាន​រាង​ទ្រវែង សំបក​ដូច​សំបក​ល្មុត​ស្រុក​យើង​ដែរ ។​

​មិន​ខុស​ពី​ឈ្មោះ​របស់​វា​ទេ ល្មុត​សាច់​ក្រហម​ខាងក្នុង​រប​ស់វា​ពិតជា​ក្រហម​មែន ។​ វា​មាន​បណ្តោយ​ផ្លែ​ពី 17cm-22cm ។ ផ្លែ​តូច​បំផុត​មាន​ទម្ងន់ 400gr ហើយ​ធំ​បំផុត​ដល់​ទៅ​ជាង ២Kg ឯណោះ ។​ ​រីឯ​ថ្លៃ​លក់​របស់​វា​ក៏​មិនធម្មតា​ឡើយ គឺ​ស្មើ ៣០​ដង នឹង​ល្មុត​ស្រុក​យើង ។​ សំខាន់​គឺ ពូជ​ល្មុត​នេះ​ងាយ​ដាំ និង​លូតលាស់​ល្អ​នៅ​លក្ខខណ្ឌ​ធាតុអាកាស​កម្ពុជា​យើង ។ ប្រទេស​វៀតណាម​គេ​កំពុង​ដាំ​នៅ​តំបន់​វាលរាប​ទន្លេមេគង្គ ។​

​ចាប់ពី​ពេល​ចេញ​ផ្កា​មក រហូតដល់​ពេល​ទុំ​បេះ​បាន​គឺ​ចន្លោះ 5-6​ខែ ។​ វា​មាន​ក្លិន​ក្រអូប ផ្អែម​ដូច​ល្មុត​ស្រុក​យើង ហើយក៏​មាន​ផ្ទុក​នូវ​រសជាតិ​បំប៉ន​ល្អៗ សម្រាប់​សុខភាព ៕

ប្រភព៖ CEN

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77