អ្នកភូមិខំតែភ័យ ក្រោយឃើញទឹកដុតឆេះ តែតាមពិតគឺមកពី... | BayKdang អ្នកភូមិខំតែភ័យ ក្រោយឃើញទឹកដុតឆេះ តែតាមពិតគឺមកពី... | BayKdang

អ្នកភូមិខំតែភ័យ ក្រោយឃើញទឹកដុតឆេះ តែតាមពិតគឺមកពី…

ពលរដ្ឋ​នៅ​ហ្វីលីពីន ពិតជា​ស្រឡាំងកាំង ហើយ​ភ័យ​ស្លន់ស្លោរ ខណៈពេល​ឃើញ​ទឹក​ប៊ូ​ម​ចេញពី​អណ្តូង មាន​ពណ៌​ចម្លែក ហើយ​ងាយ​ចេះ​ណាស់ ។ ពួកគេ​បាន​ពឹងពាក់​អ្នកជំនាញការ​ឲ្យជួយ​ពិនិត្យ​មើល​របស់​ដែល​ពួកគេ​នាំគ្នា​ហៅថា “​ទឹក​ណ្តូ​ងងាយ​ឆេះ​” ។​

​ក្រុម​វិស្វករ​មកពី​អាមេរិក​ជឿថា នេះ​ជា​សញ្ញា​នៃ​ប្រភព​ឧស្ម័ន​ចំហេះ មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ឯណោះ ។​ ​ពលរដ្ឋ​រស់នៅ​តំបន់​ជនបទ ហ្វីលីពីន ពិតជា​រីករាយ ពេល​ឃើញ​ទឹក​ប៊ូ​ម​យកមកប្រើ​បែរ​ជា​ងាយ​ឆេះ សម្រាប់​ចម្អិន​អាហារ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​បណ្តា​ខេត្ត Kota Baga និង​ខេត្ត Makuhari នា​ភាគខាងត្បូង​ហ្វីលីពីន ។ តាម​ការលើកឡើង​របស់​ពលរដ្ឋ​នោះ ទឹក​ដែល​គេ​ប៊ូ​ម​ឡើង​មាន​ពណ៌​ចម្លែក ហើយ​ប៊ូ​ម​មក​ធូ​រណាស់ ។ តាម​អ្នកជំនាញ​ការលើកឡើង​ថា នេះ​ជា​លទ្ធផល​នៃ​ការ​ស្តុក​ឧស្ម័ន Metan ។​

​បណ្តា​វិស្វករ​លំដាប់​ជួរមុខ នៃ​អាមេរិក ចាត់ទុកថា​នេះ​ជា​សញ្ញា នៃ​ប្រភព​ឧស្ម័ន​ចំហេះ​ដ៏​មហាសាល​នៅ​ក្រោម​ដី ។ តម្លៃ​របស់​វា​យ៉ាង​តិច​បំផុត​គឺ​ពី ៣០​លាន​ដុល្លារ ទៅដល់​រាប់ពាន់​លាន​ដុល្លារ​ឯណោះ ។​ ជាងនេះទៅទៀត បណ្តា​វិស្វករ​នៅ​បានឲ្យដឹងថា ឧស្ម័ន​ធម្មជាតិ​នេះ​មិន​ទាន់​ដែល​ត្រូវបាន​គេ​ធ្វើ​អាជីវកម្ម​ទេ ។ ប្រការ​នេះ​នឹង​នាំ​ឲ្យ​តំបន់​ជនបទ​ខាងលើ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ព្រោះតែ​ប្រភពធនធាន​ដ៏​មាន​តម្លៃ​នេះ ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77