ប្រទេសទាំង ៥ដែលសម្បុរមនុស្ស​ធាត់​​ច្រើន​ជាង​គេ​លើ​​​​លោក | BayKdang ប្រទេសទាំង ៥ដែលសម្បុរមនុស្ស​ធាត់​​ច្រើន​ជាង​គេ​លើ​​​​លោក | BayKdang

ប្រទេសទាំង ៥ដែលសម្បុរមនុស្ស​ធាត់​​ច្រើន​ជាង​គេ​លើ​​​​លោក

​ចំនួន​អ្នក​ដែល​មាន​​ទម្ងន់​​ហួស​​កម្រិត មាន​ការ​កើន​ឡើង​​​​​​​​​​​​​ច្រើន​​គួរ​ឲ្យ​កត់​​សម្គាល់ ​តាំង​ពី​​៣០​ឆ្នាំ​មុន​​មក​ម្ល៉េះ​ គឺ​ពី​​៨៥៧​លាន រហូត​ដល់​២០០០លាន​​​នាក់ គិត​មក​ត្រឹម​​​​ឆ្នាំ​​​​២០១៣។

នៅ​ក្នុង​ឆ្នាំ​២០១០ មាន​មនុស្ស​ចន្លោះ​​​​​ពី​៣ទៅ៤​លាន​នាក់ បាន​ស្លាប់​​​​ដោយ​​​​សារ​​ជំងឺ​ធាត់ ព្រោះ​​ក្នុង​សម័យ​ទំនើប​​ មនុស្ស​ម្នាក់​មាន​ភាព​មមាញឹក​ជាមួយ​ការងារ​ គ្មាន​ពេល​ហាត់​ប្រាណ គួប​ផ្សំ​ជាមួយ​អាហារ​​​​​​សម្បូរ​ទៅ​ដោយ​​​ជាតិ​ខ្លាញ់ មាន​កាឡូរី​ខ្ពស់​ ​ដែល​​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​​​ជា​ខ្លាំង។

​​​​​​តាម​​ការ​សិក្សា​ស្រាវ​​ជ្រាវ​ថ្មី​របស់ The Lancet by the Global Burden of Disease បាន​បង្ហាញ​ពី​ប្រទេស​​ទាំង​១០ ដែល​មាន​​ចំនួន​មនុស្ស​ធាត់​លើស​កម្រិត​ច្រើន​​​ជាង​គេ​លើ​ពិភព​លោក។

១. សហរដ្ឋអាមេរិក

មាន​ចំនួន ៧៨​លាន​នាក់ ស្មើ​នឹង​​៣៣% ​នៃ​អត្រា​ចំនួន​មនុស្ស​វ័យ​ជំទង់។

២. ប្រទេស​ចិន​

មាន​ចំនួន ៤៦​លាន​នាក់ ស្មើ​នឹង​​៤.៤%​ នៃ​អត្រា​ចំនួន​មនុស្ស​វ័យ​ជំទង់។

៣. ប្រទេស​ឥណ្ឌា

មាន​ចំនួន ៣០លាន​នាក់ ស្មើ​នឹង​​៣,៨% ​នៃ​អត្រា​ចំនួន​មនុស្ស​វ័យ​ជំទង់។

៤. ប្រទេស​រុស្សី

មាន​ចំនួន ២៨​លាន​នាក់ ស្មើ​នឹង​​២៤,១%​ នៃ​អត្រា​ចំនួន​មនុស្ស​វ័យ​ជំទង់។

៥. ប្រទេស​ប្រេស៊ីល

មាន​ចំនួន ២២​លាន​នាក់ ស្មើ​នឹង​​១៦,២%​ នៃ​អត្រា​ចំនួន​មនុស្ស​វ័យ​ជំទង់។

ប្រភព៖ Kanha.sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77