គ្រាន់តែ​អវត្តមាន​ហ្វឹក​ហាត់​កាល​ពី​ថ្ងៃចន្ទ អ្នក​ចាំទី Coutois រង​ពិន័យ ២៥​ម៉ឺន​ដុល្លារ ពី​ក្លឹប Chelsea | BayKdang គ្រាន់តែ​អវត្តមាន​ហ្វឹក​ហាត់​កាល​ពី​ថ្ងៃចន្ទ អ្នក​ចាំទី Coutois រង​ពិន័យ ២៥​ម៉ឺន​ដុល្លារ ពី​ក្លឹប Chelsea | BayKdang

គ្រាន់តែ​អវត្តមាន​ហ្វឹក​ហាត់​កាល​ពី​ថ្ងៃចន្ទ អ្នក​ចាំទី Coutois រង​ពិន័យ ២៥​ម៉ឺន​ដុល្លារ ពី​ក្លឹប Chelsea

(ក្រុងឡុងដ៍)៖ ម្ចាស់ស្រោមដៃមាសនៃ World Cup 2018 Thibaut Coutois ត្រូវបានក្លឹបតោខៀវ Chelsea ពិន័យជា ទឹកប្រាក់ចំនួន ២៥ម៉ឺនដុល្លារ ដោយសារតែរូបគេអវត្តមានហ្វឹកហាត់ កាលពីថ្ងៃចន្ទដើមសប្តាហ៍ ជុំវិញបញ្ហាដែលកំពុង ចង់ផ្ទេរទៅក្លឹបអេស្ប៉ាញ Real Madrid។

តាមរយៈសារព័ត៌មាន Dailymail បានចេញផ្សាយថា អ្នកចាំទីដៃទី១ Coutois បានកំពុងតែសប្បាយក្នុងការដើរកម្សាន្ត ក្រោយពេលជួយជម្រើសជាតិប៊ែលហ្ស៊ិក ដណ្តើមបានលេខ៣ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេស រុស្ស៊ី ដោយមិនមកហ្វឹកហាត់ទាន់ពេលក្នុងក្លឹប Chelsea ឡើយកាលពីរាត្រថ្ងៃចន្ទ។

កីឡាករវ័យ២៦ឆ្នាំរូបនេះ ក៏បានអវត្តមានក្នុងក្លឹប Chelsea ផងដែរ ពេលប្រកួតចាញ់ Manchester City ដោយលទ្ធផល ២-០ ក្នុងការដណ្តើមពាន FA Community Shields នៅកីឡដ្ឋាន Wembley និងអាចរងពិន័យកាត់ ប្រាក់ឈ្នួល ២សប្តាហ៍ផងដែរ ខណៈ១សប្តាហ៍ Coutois ទទួលបាន ១៣ម៉ឺនដុល្លារ ក្នុងកិច្ចសន្យារយៈពេល ៤ឆ្នាំរបស់គេ ក្រោយចាកចេញពីក្លឹបអេស្ប៉ាញ Altetico Madrid នាឆ្នាំ២០១១៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77