ព្រះតេជគុណ គូ សុភាព បង្កើតវីដេអូអប់រំ អំពីវិធីសាស្ត្រប្រឡង ជូនដល់សិស្ស ត្រៀមប្រឡងបាក់ឌុប ខាងមុខនេះ | BayKdang ព្រះតេជគុណ គូ សុភាព បង្កើតវីដេអូអប់រំ អំពីវិធីសាស្ត្រប្រឡង ជូនដល់សិស្ស ត្រៀមប្រឡងបាក់ឌុប ខាងមុខនេះ | BayKdang

ព្រះតេជគុណ គូ សុភាព បង្កើតវីដេអូអប់រំ អំពីវិធីសាស្ត្រប្រឡង ជូនដល់សិស្ស ត្រៀមប្រឡងបាក់ឌុប ខាងមុខនេះ

(ភ្នំពេញ)៖ ខណៈការប្រឡងមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០១៨ កាន់តែខិតចូលមកដល់ ភិក្ខុវជិរប្បញ្ញោ គូ សុភាព ដែលមហាជនគ្រប់គ្នាហៅថា ព្រះតេជគុណ គូ សុភាព ដែលលោកតែងតែបង្កើតវីដេអូអប់រំដល់ប្រជាជនទូទៅ ក្នុងការទទួលយកបញ្ញាល្អនោះ ថ្មីៗនេះ ព្រះអង្គបានបង្កើតវីដេអូអប់រំមួយ ជូនជាពិសេសចំពោះសិស្សានុសិស្ស ដែលកំពុងត្រៀមខ្លួន ប្រឡងបាក់ឌុបនាពេលខាងមុខផងដែរ។

ចំពោះវីដេអូមួយនេះ គឺមានខ្លឹមសារជាច្រើន ដើម្បីអប់រំសិស្សដែលត្រៀមប្រឡងទាំងអស់ កុំឱ្យមានការភ័យខ្លាចពេលប្រឡង ត្រូវដឹងពីវិធីសាស្រ្តនានាពេលប្រឡង ដើម្បីឱ្យប្រឡងជាប់ និងទទួលបានពិន្ទុល្អ។

ជារឿយៗព្រះតេជគុណ គូ សុភាព ដែលបច្ចុប្បន្នគង់នៅវត្តគល់ទទឹងនោះ ព្រះអង្គតែងតែបង្កើតវីដេអូអប់រំមនុស្សទូទៅក្នុងសង្គម ក្នុងគោលបំណងឱ្យប្រព្រឹត្តិតែអំពើល្អ ធ្វើទង្វើដែលសង្គមទទួលស្គាល់ជាដើម។ ដោយឡែក ចំពោះវីដេអូមួយនេះ ព្រះអង្គបានចែករំលែកនូវវិធីមួយចំនួន ដល់ប្អូនត្រៀមប្រឡងបាក់ឌុប ក៏ដូចជាការកាត់បន្ថយស្ត្រេស្តជាដើម។ ដោយការមធ្យមសិក្សាទុតិយភូមិ នឹងចូលមកដល់នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះហើយ ពោលគឺនៅសល់តែ ១១ថ្ងៃទៀតប៉ុណ្ណោះ។

ដើម្បីឱ្យជ្រាបកាន់តែច្បាស់ថា ព្រះតេជគុណបានមានសង្ឃដីកាអីខ្លះ សូមទស្សនាឃ្លីបមួយនេះ ដោយក្តីរីករាយ៖

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77