Brad Pitt​ ប្រតិ​កម្ម ​យ៉ាង​ចាស់​ដៃ ​ទៅលើ ​Angelina​ Jolie ​រឿង​លុយ​រាប់​លាន​ដុល្លារ | BayKdang Brad Pitt​ ប្រតិ​កម្ម ​យ៉ាង​ចាស់​ដៃ ​ទៅលើ ​Angelina​ Jolie ​រឿង​លុយ​រាប់​លាន​ដុល្លារ | BayKdang

Brad Pitt​ ប្រតិ​កម្ម ​យ៉ាង​ចាស់​ដៃ ​ទៅលើ ​Angelina​ Jolie ​រឿង​លុយ​រាប់​លាន​ដុល្លារ

(អាមេរិក)៖ Brad Pitt បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ចំពោះការចោទប្រកាន់របស់អតីតភរិយា Angelina Jolie ដែលនិយាយថា លោកបានគេចចេះពីកាតព្វកិច្ចជាឪពុក ហើយក៏មិនបានផ្តល់អាហារកិច្ចឧបត្ថម្ភដល់កូនៗទាំង៦នាក់ដែរ។

សេចក្តីរាយការណ៍ថ្មីមួយ បានឲ្យដឹងថា ក្រោយពីមានការចោទប្រកាន់ពីអតីតភរិយាដែលជាតារាហូលីវូតដ៏ល្បី Angelina Jolie ត្រូវបាន Brad Pitt បញ្ចេញប្រតិកម្មតបទៅវិញថា ចាប់តាំងពីបែកបាក់គ្នាមក លោកធ្លាប់ផ្តល់ប្រាក់ឲ្យ នាងរាប់លានដុល្លារ ហើយលោកក៏អាចបង្ហាញវាបានដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែសីហា កន្លងទៅនេះ Angelina Jolie បានធ្វើការចោទប្រកាន់តាមរយៈការដាក់បណ្តឹងទៅតុលាការថា អតីតស្វាមីរូបនេះមិនបានផ្តល់ប្រាក់ ឧបត្ថម្ភដល់កូនៗទាំង៦នាក់តាមការកំណត់របស់ច្បាប់ទេក្នុងរយៈពេលជាងមួយឆ្នាំមកនេះ។ ប្រភពស្និទ្ធនឹង Brad Pitt បញ្ជាក់ថា តាមពិត Pitt បានផ្តល់ឲ្យ Angelina ច្រើនជាងប្រាក់ដែលគាត់បានយល់ព្រមហើយបើសរុបទៅគឺរាប់លាន ដុល្លារឯណោះ ហើយការចោទប្រកាន់របស់តារាស្រីរូបនេះផ្ទុយពីការពិតទាំងស្រុងព្រោះ Pitt តែងធ្វើអ្វីគ្រប់យ៉ាងដើម្បី បំពេញកាតព្វកិច្ចរបស់គាត់ចំពោះកូន។

Brad Pitt មិនខ្វល់ពីប្រាក់ទេ សំខាន់គឺផលប្រយោជន៍សម្រាប់កូនៗហើយ លោកក៏មិនដឹងថា ត្រូវសើចឬខឹងទេខណៈដែល Angelina ព្យាយាមគូររូបលោកដូចជាឪពុកដែលស្លាប់ទៅហើយនៅ ពេលដែលនាងព្យាយាមចោទប្រកាន់ដោយគ្មានការពិតទាល់តែសោះ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77