ទ្រាំលែងបានហើយ! ខេមរៈ សិរិមន្ត ប្តឹងតារាកំពូលទើស ម៉ៃ សុគន្ធ ពីបទ «ញុះញង់ ធ្វើឲ្យប៉ះសិទ្ធិ និងប្រយោជន៍បុគ្គល» | BayKdang ទ្រាំលែងបានហើយ! ខេមរៈ សិរិមន្ត ប្តឹងតារាកំពូលទើស ម៉ៃ សុគន្ធ ពីបទ «ញុះញង់ ធ្វើឲ្យប៉ះសិទ្ធិ និងប្រយោជន៍បុគ្គល» | BayKdang

ទ្រាំលែងបានហើយ! ខេមរៈ សិរិមន្ត ប្តឹងតារាកំពូលទើស ម៉ៃ សុគន្ធ ពីបទ «ញុះញង់ ធ្វើឲ្យប៉ះសិទ្ធិ និងប្រយោជន៍បុគ្គល»

(ភ្នំពេញ)៖ តារាចម្រៀងប្រុសលំដាប់ជួលមុខ ក្នុងប្រទេសកម្ពុជាគឺលោក ខេមរៈ សិរីមន្ត បន្ទាប់ពីអាជីពតារាចម្រៀងមានភាពជោគជ័យហើយនោះ ថ្មីៗនេះ មហាជនសង្កេតឃើញថា លោកបានចាប់របរមួយទៀត ក្នុងការងារអចលនទ្រព្យ ដែលបានបោះទុនរកស៊ី ជាមួយនឹងលោក ឡេង ណាវ៉ាត្រា។ យ៉ាងណាមិញ គ្រប់ទង្វើររបស់លោក មានបុគ្គលចាំតែទើសមួយចំនួន ធ្វើការរិះគន់មិនចេះចប់មិនចេះហើយ ដោយក្នុងនោះលោកក៏មិនបានតបតអ្វីវិញដែរ ពោលគឺចាំប្តឹងយកតែម្តង។

ដោយប៉ុន្មានម៉ោងមុន លោក ខេមរៈ សរីមន្ត បានបង្ហោះរូបភាពមួយចំនួន ដែលមានរូបលោក ម៉ៃ សុគន្ធ លាយឡំជាមួយនឹងការសរសេររិះគន់លោកយ៉ាងចាស់ដៃ ពីសំណាក់តារាពូកែទើស ម៉ៃ សុគន្ធ ទៅលើ ខេមរៈ សិរីមន្ត។ តែយ៉ាងណា ក្នុងខ្លឹមសារបង្ហោះរបស់លោក ខេមរៈ សិរីមន្ត គឺបង្ហាញថា លោកបានប្តឹងទៅលោក ម៉ៃ សុគន្ធ ពីបទ «ញុះញុង់មានជាអាទិ៍»។

ជាក់ស្តែង បើយោងតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ តារាចម្រៀង ខេមរៈ សិរីមន្ត បានសរសេរសារយ៉ាងដូច្នេះថា «មេធាវីរបស់ខ្ញុំបានរៀបចំសំណុំបែបបទរួចអស់ ហើយបទល្មើសនឹងភស្តុតាងមានគ្រប់គ្រាន់អស់ហើយ៖ – បទចោទ; បទញុះញុង់មានជាអាទិ៍; បទធ្វើអោយប៉ះពាល់សិទ្ធនឹងផលប្រយោជន៍បុគ្គល។ ខ្ញុំមិនដែលគិតចង់មានបញ្ហាជាមួយបុគ្គលម្នាក់នេះឡើយ តែគាត់ចង់បានបែបនេះ ដូច្នេះទទួលយកអ្វីដែលខ្លួនបានសាងបទល្មើសនេះចុះ»

ជាមួយនឹងការបង្ហោះជាសារ ដើម្បីឱ្យលោក ម៉ៃ សុគន្ធ ត្រៀមឡើងសង្វៀនជាមួយខ្លួននេះ ត្រូវបានទស្សនិកជនសន្និដ្ឋានថា ក្នុងនាមជាតារាដូចគ្នា លោក ខេមរៈ សិរីមន្ត មើលទៅក៏មិនចង់មានទំនាស់អ្វីដែរ ប៉ុន្តែបើនៅតែបណ្តោយគឺ ធ្វើឱ្យតារាពូកែទើស ម៉ៃ សុគន្ធ កាន់តែបានចិត្ត។

យ៉ាងណាមិញ ចំពោះរឿងក្តីរបស់តារាទាំងពីរ ទៅជាយ៉ាងណានោះ ខាងយើងនៅមិនទាន់ដឹងនៅឡើយទេ ដូច្នេះរង់ចាំមើលបន្តទៀត ថាតើរឿងក្តីរបស់ លោក ខេមរៈ សិរីមន្ត ប្តឹង ម៉ៃ សុគន្ធ នឹងមានអ្វីកើតឡើងបន្តទៀត៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77