Chelsea ​ទិញបាន​អ្នកចាំទី​ Kepa​​ដើម្បី​ជំនួស​កន្លែង ​Courtois ​ដែល​បាន​ទៅ​ចូលរួម​ជា​មួយ ​Real Madrid | BayKdang Chelsea ​ទិញបាន​អ្នកចាំទី​ Kepa​​ដើម្បី​ជំនួស​កន្លែង ​Courtois ​ដែល​បាន​ទៅ​ចូលរួម​ជា​មួយ ​Real Madrid | BayKdang

Chelsea ​ទិញបាន​អ្នកចាំទី​ Kepa​​ដើម្បី​ជំនួស​កន្លែង ​Courtois ​ដែល​បាន​ទៅ​ចូលរួម​ជា​មួយ ​Real Madrid

(ក្រុងឡុងដ៍)៖ ក្លឹបតោខៀវ Chelsea ទិញបានកីឡាករអ្នកចាំទីថ្មី Kepa Arrizabalaga មកពីក្លឹបអេស្ប៉ាញ Athletic Bilbao ក្នុងតម្លៃ ៩២លានដុល្លារ ដើម្បីជំនួសកន្លែងអ្នកចាំទី Thibaut Courtois ដែលបានផ្លាស់ទៅលេងឲ្យក្លឹប Real Madrid។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា ក្លឹបអង់គ្លេស Chelsea បានប្រកាសពីការចុះកិច្ចសន្យារយៈពេល ៧ឆ្នាំជាមួយអ្នកចាំទីជនជាតិអេស្ប៉ាញ Kepa ក្រោយពេលក្រុមជើងឯក UEFA Champions League ៣សម័យជាប់ គ្នាចុងក្រោយ Real Madrid ប្រកាសពីការចុះកិច្ចព្រមព្រៀងជាមួយអ្នកចាំទីប៊ែលហ្ស៊ិក Courtois ដែរនោះ។

កីឡាករចាំទី វ័យ២៣ឆ្នាំ Kepa បានបំបែកកំណត់ត្រាក្លឹបរួម Premier League ហង្សក្រហម Liverpool ដែលបានចំណាយលុយ ៨៦លានដុល្លារ ដើម្បីអ្នកចាំទីសញ្ជាតិប្រេស៊ីល Alisson ពីក្លឹប AS Roma នៃប្រទេសអ៊ីតាលី កាលពីខែកក្កដាកន្លងទៅ។

Kepa ជាអ្នកចាំទីដៃទី២ ក្នុងក្រុមជម្រើសជាតិអេស្ប៉ាញ បន្ទាប់ពី David de Gea ដែលកំពុងលេងឲ្យក្លឹបបិសាចក្រហម Manchester United ដោយបានចំណាយពេល២រដូវកាលលេងឲ្យក្លឹប Athletic Bilbao ពីការចូលលេងបាន ៥៣ប្រកួតនៅក្របខណ្ឌកំពូល La Liga ដ្បិតក្នុងក្រុមជម្រើសជាតិ ទើបតែបង្ហាញខ្លួនបាន ១ប្រកួតនៅឡើយទេ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77