ឧកញ៉ា ម៉ុង ឬទ្ធី និងភរិយា អង្គុយហូបបបសររួមគ្នា រំឭក​អនុស្សាវរីយ៍ ខួបអាពាហ៍ពិពាហ៍ ៤០ឆ្នាំ | BayKdang ឧកញ៉ា ម៉ុង ឬទ្ធី និងភរិយា អង្គុយហូបបបសររួមគ្នា រំឭក​អនុស្សាវរីយ៍ ខួបអាពាហ៍ពិពាហ៍ ៤០ឆ្នាំ | BayKdang

ឧកញ៉ា ម៉ុង ឬទ្ធី និងភរិយា អង្គុយហូបបបសររួមគ្នា រំឭក​អនុស្សាវរីយ៍ ខួបអាពាហ៍ពិពាហ៍ ៤០ឆ្នាំ

(ភ្នំពេញ)៖ កាលពីម្សិលមិញនេះ គឺជាថ្ងៃរំឭកខួបអាពាហ៍ពិពាហ៍ ៤០ឆ្នាំ របស់លោកបណ្ឌិត ម៉ុង ឫទ្ធី និងលោកស្រី មែន ស៊ុន ដោយលោកបានរៀបចំប្លែកពីគេ និងមានការអញ្ជើញចូលរួមយ៉ាងច្រើន ពីសំណាក់ប្រជាជន និងញាតិមិត្តជិតឆ្ងាយរបស់លោក។ យ៉ាងណាមិញនៅក្នុងកម្មវិធីនេះ គេសង្កេតឃើញ លោកបណ្ឌិត ម៉ុង ឫទ្ធី និងលោកជំទាវ ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ និងបានហូបបបសររួមគ្នា ដើម្បីជាការរំឭកខួបអាពាហ៍ពិពាហ៍គម្រប់ ៤០ឆ្នាំ របស់លោក និងភរិយា ដែលបានជួបគ្នា ក្នុងសម័យខ្មែរក្រហម។

ដោយយោងតាមគណនីហ្វេសប៊ុក ផ្លូវការរបស់លោកបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហោះរូបភាព និងបានសរសេររៀបរាប់ថា «កម្មវិធីស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ រំឭកអនុស្សាវរីយ៍ នៃថ្ងៃខួបអាពាហ៍ពិពាហ៍១៣គូ គម្រប់៤០ឆ្នាំ (០៨-០៨-១៩៧៨ – ០៨-០៨-២០១៨ ) របស់លោកបណ្ឌិត ម៉ុង ឫទ្ធី និងលោកស្រី ម៉ែន ស៊ុន»។

គួរបញ្ជាក់ថា ក្នុងថ្ងៃពិសេសរបស់លោក បណ្ឌិត ម៉ុង ឫទ្ធី និងលោកស្រី ម៉ែន ស៊ុន ពោលគឺជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៤០ឆ្នាំរបស់លោក មានការជូនពរពីសំណាក់ញាតិមិត្ត ក្រុមគ្រួសារ ជាពិសេស ក៏មានបណ្ដាអ្នកលេងបណ្ដាញសង្គម ជាច្រើនចូលរួមសាទរ និងជូនពរលោកបណ្ឌិតទាំងពីរផងដែរ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77