លោក សាន ផានិត​ ​ចង់ឲ្យ​ ម៉ៃ សុគន្ធ ​បញ្ចប់ការរិះគន់ និងវិភាគ​ដៀមដាម​ លើអ្នក​សិល្បៈ​ដូចគ្នា! | BayKdang លោក សាន ផានិត​ ​ចង់ឲ្យ​ ម៉ៃ សុគន្ធ ​បញ្ចប់ការរិះគន់ និងវិភាគ​ដៀមដាម​ លើអ្នក​សិល្បៈ​ដូចគ្នា! | BayKdang

លោក សាន ផានិត​ ​ចង់ឲ្យ​ ម៉ៃ សុគន្ធ ​បញ្ចប់ការរិះគន់ និងវិភាគ​ដៀមដាម​ លើអ្នក​សិល្បៈ​ដូចគ្នា!

(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ បានផ្ទុះរឿងរ៉ាវ កក្រើកពេញបណ្ដាញសង្គម បន្ទាប់ពីបានឃើញ តារាចម្រៀងលោក ខេមរៈ សិរីមន្ត បានប្រកាសរៀបចំឯកសារ ជាមួយនឹងមេធាវីរបស់ខ្លួន ប្តឹងតារាពូកែទើស លោក ម៉ៃ សុគន្ធ ឡើងតុលាការពីបទ ញុះញង់មានជាអាទិ៍ ធ្វើឲ្យប៉ះពាល់សិទ្ធិ និងផលប្រយោជន៍បុគ្គល ក្រោយពេលដែលតារាចម្រៀង ម៉ៃ សុគន្ធ ធ្វើការបង្ហោះសាររិះគន់លោកលើ Facebook រួចមក។ រឿងរ៉ាវនេះបានធ្វើឲ្យ មានការភ្ញាក់ផ្អើលជាខ្លាំង ដល់សាធារណៈជន និងក្លាយជាប្រធានបទ ដ៏ក្ដៅគគុក ពេញបណ្តាញសង្គម។

យ៉ាងណាមិញ បន្ទាប់ពីបានដឹងនូវរឿងមួយនេះ តារាចម្រៀង សាន ផានិត ក៏បានបង្ហោះសារសុំឲ្យមានការបញ្ចប់ និងព្យាយាមកុំឲ្យវាយប្រហារគ្នា ព្រមទាំងសំណូមពរដល់ លោក ម៉ៃ សុគន្ធ ថា «ឈប់បានឈប់ទៅ អារឿងការងារ វិភាគអ្នកសិល្បៈគ្នាឯងហ្នឹង»។

ជាក់ស្ដែងលោក សាន ផានិត បានសរសេររៀបរាប់ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា «ព្យាយាមកុំវាយប្រហារគ្នា គប្បីព្យាយាមគេចចេញពីចំណុចអវិជ្ជមាន ដែលយើងគិតពីរឿងគេហ្នឹង ដោយខ្លួនឯង ជួនកាលយើងវិភាគថា គេភ្លាវ តែវាឆ្ងាញ់សំរាប់គេដែរ។ សំខាន់ដាច់ខាត កុំរវល់ពីរឿងគេតែម្តងទៅ វាអត់ចំណេញ ហើយបើយើងជាអ្នកខ្លាំង ជាងគេស្រាប់ហ្នឹងធ្វើរឿងសម នឹងសមត្ថភាពយើង មែនយើងក៏មិនចាំបាច់ ទៅតដៃជាមួយអ្នក ដែលទន់ខ្យោយជាងយើងតែម្តងទៅ ព្រោះយើងខ្លាំងជាងស្រាប់ហើយហ្នឹង»។

តារាចម្រៀង សាន ផានិត បានបន្ថែមទៀតថា «សំណូមពរក្នុងនាមជារៀមច្បងម្នាក់ ម៉ៃ សុគន្ធ ឈប់បានឈប់ទៅ អារឿងការងារវិភាគអ្នកសិល្បៈគ្នាឯងហ្នឹង។ ខេមរៈ សិរីមន្ត មិនបាច់ប្តឹងទេប្អូន កុំខ្វល់ជីវិត ប្អូនមានគ្រប់យ៉ាងស្រាប់ហើយ»។

គួរបញ្ជាក់ថា លោក សាន ផានិត ជាតារាចម្រៀងម្នាក់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ដែលរាល់បទចម្រៀងរបស់លោក សុទ្ធតែទទួលបានការគាំទ្រ គួរឲ្យកត់សម្គាល់ ជាហូរហែមក៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77