អបអរសាទរ! ថ្ងៃទី១​ កីឡា​វ៉ូវីណាម​កម្ពុជា​ ដណ្ដើម​បាន​មេដាយ ​Sea Champion​ ៩គ្រឿង​ នៅ​មីយ៉ាន់ម៉ា | BayKdang អបអរសាទរ! ថ្ងៃទី១​ កីឡា​វ៉ូវីណាម​កម្ពុជា​ ដណ្ដើម​បាន​មេដាយ ​Sea Champion​ ៩គ្រឿង​ នៅ​មីយ៉ាន់ម៉ា | BayKdang

អបអរសាទរ! ថ្ងៃទី១​ កីឡា​វ៉ូវីណាម​កម្ពុជា​ ដណ្ដើម​បាន​មេដាយ ​Sea Champion​ ៩គ្រឿង​ នៅ​មីយ៉ាន់ម៉ា

(ភ្នំពេញ)៖ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកីឡាវ៉ូវីណាមកម្ពុជា បានទទួលាសមិទ្ធផលយ៉ាងគាប់ប្រសើរ នៅក្នុងការប្រកួតថ្ងៃដំបូង នៃព្រឹត្តិការណ៍កីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ Vovinam Sea Championship លើកទី៥ នៅប្រទេសមីយ៉ាន់ម៉ាកាលពីម្សិលមិញ ដោយដណ្ដើមបានមេដាយដល់ទៅ ៩គ្រឿង គឺមានមេដាយមាស ៣, មេដាយប្រាក់ ១ និងមេដាយសំរឹទ្ធ ៥ ។

បើតាមការឲ្យដឹងពីទីក្រុង Nay Piy Taw ប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់ថា កីឡាករ-កីឡាការិនីកម្ពុជា ធ្វើបានយ៉ាងល្អ ទាំងវិញ្ញាសាប្រយុទ្ធ និងសម្ដែង គឺពោរពេញដោយទំនុកចិត្ត ទើបពួកគេសម្រេចបាននូវជ័យលាភីស្ទើរគ្រប់វិញ្ញាសា តួយ៉ាងមេដាយមាស ៣គ្រឿង គឺដណ្ដើមបានលើវិញ្ញាសាសម្ដែងកីឡាការិនីម្នាក់ និងកីឡាករ ៣នាក់, វិញ្ញាសាសម្ដែងបុរស ២នាក់ និងវិញ្ញាសាប្រយុទ្ធបុរស ។

នេះគឺជាជោគជ័យដ៏ធំធេង សម្រាប់កីឡាវ៉ូវីណាមកម្ពុជា ។ ប៉ុន្ដែបេសកកម្មរបស់ពួកគេ មិនទាន់បញ្ចប់ឡើយ ដោយសល់រយៈពេល ៣ថ្ងៃទៀត ដែលកីឡាករ-កីឡាការិនី ត្រូវក្ដោបឱកាសដណ្ដើមមេដាយបន្ថែម គ្រាដែលព្រឹត្តិការណ៍នេះ សហព័ន្ធកីឡាវ៉ូវីណាកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនីសរុប ២២នាក់ឯណោះទៅចូលរួម ហើយកីឡាករ-កីឡាការិនីម្នាក់ៗ សុទ្ធតែទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំសហព័ន្ធ រំពឹងដណ្ដើមបានមេដាយគ្រប់ៗគ្នាទៀតផង៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77