ទីបំផុត Galaxy Note 9 ចេញ​លក់ជា​ផ្លូវ​ការ​ហើយ ក្នុងតម្លៃចាប់ពី ៩៩៩ ដុល្លារឡើងទៅ! | BayKdang ទីបំផុត Galaxy Note 9 ចេញ​លក់ជា​ផ្លូវ​ការ​ហើយ ក្នុងតម្លៃចាប់ពី ៩៩៩ ដុល្លារឡើងទៅ! | BayKdang

ទីបំផុត Galaxy Note 9 ចេញ​លក់ជា​ផ្លូវ​ការ​ហើយ ក្នុងតម្លៃចាប់ពី ៩៩៩ ដុល្លារឡើងទៅ!

Galaxy Note 9 បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​មុន​នេះ​បន្តិច​​ក្នុង​ព្រឹត្តិការ​ Galaxy Unpacked នៅ​ទីក្រុង New York សហរដ្ឋអាមេរិក។

ការ​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​របស់​ Galaxy Note 9 បាន​​បញ្ជាក់​នូវ​ពាក្យ​ចចាមអារ៉ាម​ចេញ​ផ្សាយ​កន្លង​មក​ ពី​ចំណុច​ពិសេសៗ​របស់​ស្មាតហ្វូន​កូន​កាត់​ Tablet មួយ​នេះ។ Galaxy Note 9 នៅ​តែ​រក្សា​រូបរាង​ដូច​ជា​ Galaxy Note 8 ​ដែល​ចេញ​ឆ្នាំ​មុន​ ប៉ុន្តែ​បាន​ប្រែ​ប្រួល​ត្រង់​ការ​​ប្ដូរ​​ទ្រនាប់​ស្កេន​ម្រាម​ដៃ​មក​នៅ​ចំ​កណ្ដាល​វិញ។

Note 9 មាន​ក្រាល​ដោយ​អេក្រង់​ Super AMOLED ដែល​មាន​ទំហំ​ ៦,៤ អ៊ីញ​ អាច​បង្ហាញ​រូប​ក្នុង​កម្រិត ១៤៤០ x ២៩៦០ ភីកសែល។ បន្ទះ​ឈីប​បំពាក់​​​លើ​​ Galaxy Note 9 គឺជាប្រភេទ Snapdragon 845 ដែលមាន RAM ទំហំ​ ៦ GB អម​នឹង​អង្គ​ផ្ទុក​ទិន្នន័យ​ ១២៨ GB។ មិនតែប៉ុណ្ណោះក៏មានប្រភេទ RAM ទំហំ​ ៨ GB ដែលមានអង្គ​ផ្ទុក​ទិន្នន័យ​ ៥១២ GBទៀតផង។

ពិសេសទៀតនោះ នៅលើ Galaxy Note 9 មាន​​នឹង​បាន​លេង​ហ្គេម​ Fortnite ផ្ដាច់​មុខ​មុន​​ស្មាតហ្វូន​ Android ដទៃ​ទៀត ហើយ​អ្នក​​លេង​ហ្គេម​នេះ​លើ Note 9 ក៏​នឹង​ទទួល​បាន​ Skin ពិសេសឈ្មោះ Galaxy ទៀត​ផង។ Galaxy Note 9 ចាប់​ផ្ដើម​ទទួល​ការ​កុម្ម៉ង់ទិញនៅសហរដ្ឋអាមេរិក​នៅថ្ងៃ​សុក្រនេះ ដោយចេញលក់នៅថ្ងៃ​ទី​ ២៤ ខែ​សីហា​នេះ​។ លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ Note 9 មាន​តម្លៃ ៩៩៩ ដុល្លារ​​ ដល់ ១ ២៥០ ដុល្លារ៕

​ខាង​ក្រោម​ជា​លក្ខណៈ​សម្បត្តិ​​ផ្សេង​ទៀត​របស់​ Galaxy Note 9 ៖

– កាមេរ៉ា​មុខ​ទំហំ​ ៨ MP មាន​មុខងារ​ Autofocus
– ដំណើរ​ការ​ដោយ Android 8.1 Oreo
– រន្ធ​បំពងសំឡេងបែប Stereo សហការផលិតដោយ AKG
– មានរន្ធសម្រាប់ដោតមេមូរីបានទំហំ​ដល់ ៥១២ GB
– ថ្ម​ទំហំ​ ៤០០០ mAh
– មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ, មុខងារ​ស្កេន​ប្រស្រីភ្នែក និង ស្កេន​មុខ​
– សមត្ថភាព​​ធន់​នឹង​ទឹក​ក្នុង​កម្រិត​ IP68 ​

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77