Angelina ​Jolie​ តបវិញដោយរិះគន់​អតីត​ស្វាមី ​Brad Pitt​ ថា ​ប្រាក់កម្ចី​ រាប់​លាន​ដុល្លារ​មិនមែន​ជាការ​ផ្គត់ផ្គង់​កូនទេ! | BayKdang Angelina ​Jolie​ តបវិញដោយរិះគន់​អតីត​ស្វាមី ​Brad Pitt​ ថា ​ប្រាក់កម្ចី​ រាប់​លាន​ដុល្លារ​មិនមែន​ជាការ​ផ្គត់ផ្គង់​កូនទេ! | BayKdang

Angelina ​Jolie​ តបវិញដោយរិះគន់​អតីត​ស្វាមី ​Brad Pitt​ ថា ​ប្រាក់កម្ចី​ រាប់​លាន​ដុល្លារ​មិនមែន​ជាការ​ផ្គត់ផ្គង់​កូនទេ!

(អាមេរិក)៖ Angelina Jolie កំពុងបើកកកាយការពិត បន្ទាប់ពីអតីតស្វាមី Brad Pitt បានអះអាងថា ការទាមទាររបស់នាងនៅក្នុងបណ្តឹងនាពេលថ្មីៗនេះសម្រាប់ការផ្តល់អាហារកិច្ច ជួយផ្គត់ផ្គង់កូនគ្រាន់តែជាវិធីមួយ ដើម្បីអូសទាញប្រព័ន្ធផ្សព្វផ្សាយ ឲ្យនៅកៀកនឹងនាងខណៈដែលជម្លោះក្នុងរឿងសុំសិទ្ធិគ្រប់គ្រងកូន នៅមិនទាន់បញ្ចប់នៅឡើយ។

ការលើកឡើងរបស់ Angelina Jolie នៅក្នុងឯកសារប្តឹងទៅតុលាការប៉ុន្មានថ្ងៃនេះបានចោទប្រកាន់ Brad Pitt ថាមិនបានបំពេញកាតព្វកិច្ច ជាឪពុកជួយផ្គត់ផ្គង់ឧបត្ថម្ភកូនៗទេ។ Samantha Bley DeJean មេធាវីរបស់តារាហូលីវូតស្រីរូបនេះ បានពន្យល់ថា តាមផ្លូវច្បាប់គឺ Angelina មានឯកសារត្រឹមត្រូវពិតប្រាកដ និងស្របច្បាប់ទៀតផង។

រីឯឯកសារដែលបានដាក់ដោយ តំណាង Brad Pitt នៅថ្ងៃនេះ គឺជាការព្យាយាមលាក់បាំងការពិតហើយក្នុងនោះបញ្ជាក់ថា លោកបានផ្តល់ឲ្យអតីត ភរិយារូបនេះនូវទឹកប្រាក់ ៨លានដុល្លារ ដើម្បីជួយនាងទិញផ្ទះនាពេលបច្ចុប្បន្ន និង ១,៨លានដុល្លារទៀតសម្រាប់ការ ចំណាយផ្សេងៗរបស់នាងនិងកូនទាំង៦នាក់ ប៉ុន្តែត្រូវបានមេធាវីរបស់ Angelina អះអាងថា នេះមិនមែនជាការផ្គត់ផ្គង់ កូនទេ។

គួរបញ្ជាក់ថា Angelina គ្រាន់តែចង់សុំឲ្យ Brad Pitt ជួយលើការចំណាយរបស់កូនៗប្រមាណ៥០ភាគរយ ប៉ុន្តែមេធាវីរបស់នាងបានអះអាងថា តារាប្រុសរូបនេះមិនបានបំពេញកាតព្វកិច្ច ជាឪពុកក្នុងការជួយផ្គត់ផ្គង់កូនៗទេ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77